ចូលរួមអបអរផង! ប្រទេសកូននាគមួយនេះ បានកាត់ផ្តាច់កូវីដ១៩ក្នុងសហគមន៍ជាលើកដំបូងហើយ
ព័ត៌មានអន្តជាតិ

យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសកូននាគនៅអាស៊ី ប្រទេសសិង្ហបុរី បានរាយការណ៍ថា ប្រទេសខ្លួនមិនមានករណីឆ្លងមេរោគកូវីដ១៩ក្នុងស្រុកថ្មីទេ ។

ដោយគិតចាប់តាំងពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២១មក នេះជាករណីលើកទី១ហើយ ដែលប្រទេសកូននាគមួយនេះ បានកាត់ផ្តាច់កូវីដ១៩ក្នុងសហគមន៍ជាលើកដំបូង ពោលគឺពេលនេះ គឺមានតែករណីនាំចូលត្រឹមតែ ៦ ករណីប៉ុណ្ណោះ ។

គិតត្រឹមថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២១នេះ សិង្ហបុរីមានអ្នកឆ្លងកូវីដ១៩សរុប ៦២,៦៨៤នាក់ ស្លាប់សរុប ៣៦ នាក់ និង ព្យាបាលជាសះស្បើយវិញមានចំនួន ៦២,៣៩៧ នាក់ ។ ចំណែកការចាក់វ៉ាកសាំងគិតត្រឹមពេលបច្ចុប្បន្ននេះ សិង្ហបុរីបាន ចាក់វ៉ាក់សាំងជូនពលរដ្ឋខ្លួនជាង ២ លាននាក់ហើយ ដោយសើ្មរប្រមាណ ៣៨.៦%នៃប្រជាជនសរុបហើយ (ប្រជាជនសិង្ហបុរីសរុបចំនួន ៥,៨៥០,៣៤២ នាក់)។