កីឡាករប្រដាល់ លោក អេ ភូថង មានវិជ្ជមានកូវីត-19
សិល្បៈតារា

នៅមុននេះបន្តិច យោងតាមគណនីហ្វេសប៊ុកលោក អុឹម ជីវ៉ា បានឲ្យដឹងថា កីឡាករប្រដាល់ លោក អេ ភូថង វិជ្ជមានកូវីដ-19 បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅស្តាតអូឡាំពិក ។

គួរបញ្ជាក់ផងដែរថា លោក អេ ភូថង កំពុងមានជំងឺប្រចាំកាយ ដូចជាលើសជាតិអាស៊ីត ខ្លាញ់រុំបេះដូង សម្ពាធសរសៃបេះដូង និងលើសជាតិស្ករផងដែរ (បន្ដិច)។ តែយ៉ាងណាក្រោយសម្រាកព្យាបាលជិត ១សប្ដាហ៍ អាការៈរបស់លោក អេ ភូថង បានធូរស្រាលច្រើនហើយ បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។

ក្រោយបានទទួលដំណឹងនេះហើយ បងប្អូននៅក្នុងបណ្តាញសង្គមជាច្រើនក៏បាន ជូនពរឲ្យគាត់សំណាងល្អ និងឆាប់ជាសះស្បើយពីជំងឺកូវីដ-19 ឆាប់ៗខាងមុខនេះ ។