កំណត់ត្រាថ្មី! ថ្ងៃនេះ ថៃប្រកាសរកឃើញ អ្នកឆ្លងកូវីដថ្មី រហូតដល់ 11,784នាក់
ព័ត៌មានអន្តជាតិ

បាងកក៖ នៅថ្ងៃទី ១៩ ខែកក្កដានេះ ក្រសួងសុខាភិបាលនៃប្រទេសថៃ បានចេញសេចក្តីប្រកាស បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួនរហូតដល់ទៅ ១១,៧៨៤នាក់ និងស្លាប់ ៨១នាក់ ខណៈអ្នកជំងឺជាសះស្បើយ ៥.៧៤១ នាក់ត្រូវបានព្យាបាល និងអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។

គួរបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះ ប្រទេសថៃ មានចំនួនករណីឆ្លងសរុប ៤១៥,១៧០ករណី និងមនុស្ស ២៨៩,៦៥១បានជាសះស្បើយ ព្រមទាំង៣,៤២២ នាក់បានស្លាប់៕