សូមជៀសវាង ទម្លាប់គ្រោះថ្នាក់ ទាំង៧ នេះ មុនពេលអ្នកចូលគេងពេលយប់

ការ​គេង​គឺជា​រឿង​ដ៏​សំខាន់​មួយ​សម្រាប់​សុខភាព​ទូទៅ​របស់​មនុស្ស​យើង ដូច្នេះ​បើ​សិន​ជា​ការ​គេង​មិន​គ្រប់គ្រាន់​ទេនោះ វា​អាច​នឹង​ប្រឈម​នឹង​ជំងឺ​ជា​ច្រើន​បាន​។ ជាក់ស្តែង មានរឿង ៧​យ៉ាង​ដែល​អ្នក​ប្រហែលជា​ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​នៅ​ពេល​ល្ងាច ជាពិសេស​មុន​ចូល​គេង​តែម្តង​បើសិនជា​ចង់បាន​សុខភាព​ល្អ និង​មិន​មាន​គ្រោះថ្នាក់​៖

១.ឈប់​ញ៉ាំ​គ្រឿង​ស្រវឹង​មុនពេល​ចូល​គេង​។ ករណី​ដែល​អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង ១ ទៅ​២​ម៉ោង​មុន​ពេល​ចូល​គេង អ្នកនឹង​ទំនងជា​ត្រូវ​ភ្ញាក់​ពី ២ ទៅ​៣​ដើម្បី​ចូល​បន្ទប់ទឹក​។​

២.​ទុក​ឧបករណ៍​អេឡិចត្រូនិច​ទាំងអស់​ឲ្យ​ឆ្ងាយ​មុន​ពេល​គេង ព្រោះ​វា​នឹង​ធ្វើឲ្យ​ខួរក្បាល​ដើ​ររហូត ហើយ​ការ​សម្រាក​របស់​អ្នក​ទំនងជា​មិនអាច​កើត​មាន​ល្អ​ស្រួល​ឡើយ​។

៣.កុំ​ព្យាយាម​អាន​សៀវភៅ​នៅពេល​គេង​

៤.​កុំ​ញ៉ាំ​អាហារ​អ្វី​ទាំងអស់​មុនពេល​ចូល​គេង ២​ម៉ោង

៥.​ចូរ​មាន​ទម្លាប់​តឹងរឹង​មួយ​មុន​ចូល​គេង ដូចជា ចូល​បន្ទប់ទឹក ដើម្បី​ដុស​សម្អាត​ធ្មេញ លាង​មុខ និង​ងូតទឹក ហើយ​ចូល​គេង​

៦.​មិន​ត្រូវ​ញ៉ាំ​កាហ្វេ Cappuccino ៤​ម៉ោង​មុន​ចូល​គេង​ឡើយ ព្រោះ​ជាតិ​កាហ្វេ​អ៊ី​ន​ធ្វើឲ្យ​អ្នក​មិន​ងងុយគេង​។​

៧.ដើម្បី​កុំឲ្យ​ឈឺ​ខ្នង ចូរ​ព្យាយាម​គេង​ដោយ​ផ្ងា​ដោយ​ការក​ល់​ខ្នើយ​ក្រោម​ជង្គង់ និង​ចៀសវាង​ការ​គេង​ផ្កាប់​៕

ចែករំលែកទៅកាន់បណ្តាញសង្គម