តិចនិចចំនួន ៤នេះ អាចបង្កើនឱកាស ក្នុងការយកកូនភ្លោះបានតាមដូចបំណង

ការមានផ្ទៃពោះជារឿងមួយដ៏គួរឱ្យរីករាយ ហើយការចង់មានកំណើតកូនភ្លោះ ក៏ជាសេចក្តីត្រូវការរបស់គូស្វាមីភរិយាភាគច្រើន ដោយមិនបាច់ចំណាយពេលវេលាពរពោះច្រើនដង តែវាមិនមែនចេះតែងាយស្រួលក្នុងការបង្កកំណើតកូនភ្លោះនោះឡើយ។

៤ ចំណុចខាងក្រោមនេះ អាចបង្កើនឱកាស ក្នុងការយកកូនភ្លោះបានតាមដូចបំណង៖

១. ស្ត្រី​ដែល​ទទួលទាន​អាហារ​សម្បូរ​អាស៊ីត​ហ្វូ​លិ​ក (​ឬ​វីតាមីន​ជាមួយនឹង​អាស៊ីត​ហ្វូ​លិ​ក​)​ មុនពេល​ពួកគេ​មាន​ផ្ទៃពោះ​គឺមាន​ឱកាស​ទទួលបាន​កូនភ្លោះ ៤០ ភាគរយ​ឬ​ច្រើនជាង​នេះ​ ។ អាហារ​សម្បូរ​អាស៊ីត​ហ្វូ​លិ​ក​មានដូចជា​៖ ផ្លែ​បឺ​រ​, ការ៉ុត​, ផ្កា​ខាត់ណា​, ផ្សិត​, សណ្តែកបាយ​, ស្ត្រ​បឺ​រី​, ស្ពៃ​ស្ពី​ណា​ច់​, ទំពាំងបាយជូរ​, ចេកអាំង​, មាន់​, ស៊ុត​, …​។​

​២. ការសិក្សាស្រាវជ្រាវ បានបង្ហាញថា ស្ត្រីដែលឡើងទម្ងន់ (មានសាច់ ឬបែកសាច់) អាចមានឱកាសខ្ពស់ក្នុងការបង្កកំណើតកូនភ្លោះ។ ដោយសារតែការឡើងទម្ងន់អាចបណ្តាលមកពីការទទួលទានរបបអាហារដែលមានជីវជាតិច្រើន និងបញ្ជាក់ពីការមានសុខភាពល្អផងដែរ។ តែត្រូវប្រាកដថា ការឡើងទម្ងន់ដោយសារតែចំណីអាហារល្អៗ មិនមែនជាការធាត់លើសទម្ងន់ដោយសារតែអាហារកែច្នៃ មានជាតិខ្លាញ់ ឬស្ករច្រើនទេ។ ស្ត្រី​ណា​ដែលមាន​កម្ពស់​ខ្ពស់​ក៏មាន​ឱកាសល្អ​ដើម្បី​មានកូន​ភ្លោះ​ដូចគ្នា​។​

៣. បរិភោគ​ផលិតផល​ទឹកដោះគោ​៖ យោងតាម​ការសិក្សា​មួយ​ធ្វើឡើង​ដោយ​លោក Gary Steinman ជា​វេជ្ជបណ្ឌិត​ម្នា​ក់នៅ Long Island Jewish Medical Center ស្ត្រី​ដែល​បរិភោគ​ផលិតផល​ទឹកដោះគោ ៥ ដង​ឬ​លើស​នេះ​ក្នុង​មួយថ្ងៃ​មានឱកាស​ខ្ពស់​ក្នុងការ​មានកូន​ភ្លោះ​ដូចគ្នា​។​ ម្យ៉ាងវិញទៀត ការទទួលទានទឹកដោះគោ និងផលិតផលទឹកដោះគោដទៃទៀត ពីសត្វគោដែលលូតលាស់ពីអរម៉ូន គ៏អាចជួយបង្កើនឱកាសការមានកូនភ្លោះបានផងដែរ។

​៤. នៅ​បន្ត​បំបៅកូន​៖ ប្រសិនបើ​អ្នក​នៅ​បន្ត​បំបៅកូន និង​ចង់បាន​កូនភ្លោះ អ្នក​មិនគួរ​ផ្អាក​បំបៅកូន​ទេ​។ យោងតាម​កា​សិក្សា​មួយ​បង្ហាញថា ស្ត្រី​ដែល​នៅ​បំបៅកូន​គឺមាន​ឱកាស​ខ្ពស់​ដល់​ទៅ ៩ ដង​ដែលថា​អាច​នឹងមាន​កូនភ្លោះ​៕

ចែករំលែកទៅកាន់បណ្តាញសង្គម