ប្រជាជន​ជប៉ុន​មាន​អាយុ​វែង​ ដោយសារចូលចិត្ត ទទួល​ទាន​មុខ​ម្ហូប ​២​មុខ​នេះ

យោងតាមការស្ទង់មតិ ប្រជាជនជប៉ុន គឺមានអាយុរស់បានយូរជាងគេបំផុតនៅលើពិភពលោក ដោយសារទម្លាប់នៃការញ៉ាំអាហារដែលមានសុខភាពល្អ ។ ប្រជាជន​ជប៉ុន​ញ៉ាំ​អាហារ​២មុខ​នេះ​ច្រើនជាងគេបំផុត ។

១. បន្លែបៃតង៖ បន្លែបៃតង សម្បូរទៅដោយជាតិសរសៃ ដែលអាចធ្វើឱ្យប្រសើរឡើងនូវមុខងាររំលាយអាហាររបស់រាងកាយ ជំរុញការរំលាយអាហារ និងការស្រូបយកសារធាតុចិញ្ចឹម លើស​ពី​នេះ​ទៅ​ទៀត វា​ក៏​មាន​មុខងារ​ដែល​គេ​ស្គាល់​តិច​តួច​ដែរ​គឺ​ជួយ​ដក​ជាតិ​អំបិល​លើស​ពី​រាង​កាយ។ ទន្ទឹមនឹងនេះដែរ ជនជាតិជប៉ុនចូលចិត្តញ៉ាំបន្លែ ហើយអាហាររបស់ពួកគេមិនអាចពេញលេញបានទេបើគ្មានសាឡាដ និងស៊ុបបន្លែ។

២. ផឹកទឹកដោះគោជូរ៖ នៅប្រទេសជប៉ុន ភេសជ្ជៈនេះមានគ្រប់ទីកន្លែង ចាប់ពីផ្សារទំនើប ផ្ទះបាយគ្រួសារ រហូតដល់មន្ទីរពេទ្យ មណ្ឌលថែទាំសុខភាពមនុស្សចាស់ សណ្ឋាគារលំដាប់ខ្ពស់ ។ នៅក្នុងសមាសធាតុអាហារូបត្ថម្ភនៃទឹកដោះគោជូរ មានបាក់តេរីមានប្រយោជន៍ជាច្រើន ជួយធ្វើឱ្យមានតុល្យភាពនៃដំណើរការពោះវៀន លើកកម្ពស់មុខងារពោះវៀនកាន់តែប្រសើរ។ ដូច្នេះហើយ ប្រជាជន​ជប៉ុន​មាន​ទម្លាប់​ផឹក​ទឹកដោះគោ​ជូរ ២​ពែង ​ជា​រៀងរាល់ថ្ងៃ ដើម្បី​លើកកម្ពស់​សុខភាព​យ៉ាង​មាន​ប្រសិទ្ធភាព​។ ទន្ទឹមនឹងនោះ ទឹកដោះគោជូរក៏ជួយការពារជំងឺគ្រោះថ្នាក់ជាច្រើន រួមទាំងជំងឺមហារីកផងដែរ។

បន្ថែមពីនេះផងដែរ នៅក្នុងប្រទេសជប៉ុន ពួកគេភាគច្រើនចូលចិត្តអាហារចំហុយ ស្ងោរ ដោយមិនប្រើគ្រឿងទេស ដើម្បីស្រូបយកបានពេញលេញនូវ សែលុយឡូស វីតាមីន សារធាតុរ៉ែ និងសារធាតុសកម្មដ៏សម្បូរបែបផ្សេងទៀតពីអាហារ។

ចំណែកអាហារដែលមានជាតិស្ករខ្ពស់ និងហឹរ ប្រជាជនជប៉ុនភាគច្រើនតែងតែជៀសវាងជានិច្ច ។

ចែករំលែកទៅកាន់បណ្តាញសង្គម