ក្នុងផ្ទះបាយ ត្រូវមាន​គ្រឿងទេស 3នេះ ដើម្បី​ហៅ​លុយ​ចូល​ផ្ទះ​

តាមក្បូនហុងស៊ុយ គ្រឿងទេស​មួយចំនួន​មិន​ត្រឹមតែ​បន្ថែម​គ្រឿងសម្ល និង​អាហារ​ផ្សេងៗ​ឱ្យ​មានឱជារស​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​អាច​អន្ទង​ហៅ​លុយ​ចូល​ផ្ទះ​បាន​ទៀតផង​។ ប្រសិនបើ​លោកអ្នក​ពុំទាន់​មាន​វា​នៅ​ផ្ទះបាយ​នៅឡើយ​ទេ សូម​ប្រញាប់​ទិញ​វា​ទុក​ផ្ទះ​ពី​ឥឡូវ​ទៅ ព្រោះ​គ្មាន​វិធី​អន្ទង​ហៅ​លុយ​ណា​ងាយស្រួល​ជាង​វិធី​ទាំងនេះ​នោះឡើយ​។

១. ខ្ញី​៖ ខ្ញី​មាន​រសជាតិ​ហឹរ​ហើយ​ក្តៅ​។ លោកអ្នក​អាចយ​កវា​ដាក់​នៅផ្ទះ​បាយ​ជា​មើម​ក៏បាន ជា​ម្សៅ​ក៏បាន ព្រោះ​វា​ការពារ​ព្រលឹង​ព្រាយ​បិសាច និង​ទាក់ទាញ​លុយ​ចូល​ផ្ទះ​។ លោកអ្នក​ត្រូវមាន​វា​នៅ​កន្លែង​ណាមួយ​ក្នុង​ផ្ទះបាយ​ជានិច្ច ព្រោះ​វា​នឹង​ជួយ​បន្ថែម​មន្ដអាគម​ហៅ​លុយ​បន្ថែម ពេលដែល​លោកអ្នក​កំពុងតែ​ជួប​ការលំបាក​ក្នុងការ​រកស៊ី​។​

២. ផ្កាក្លាំពូ​៖ ផ្កាក្លាំពូ​ជួយ​ឱ្យ​លោកអ្នក​រក្សា​ចំណងមិត្តភាព​ជាមួយ​មិត្តភក្តិ​បានជា​អមតៈ ហើយ​វា​ក៏​ជួយ​នាំ​លាភ​សំណាង​ក្នុងការ​ឈ្នះល្បែង​ផងដែរ​។ សម្រាប់​អ្នក​ដែល​ចូលចិត្ត​ផ្សងសំណាង​ឆ្នោត ផ្កាក្លាំពូ​ពិតជា​របស់​ដែល​ត្រូវមាន​ដាច់ខាត​នៅផ្ទះ​បាយ​។

៣. ចន្ទន៍​គ្រឹះ​ស្នា​៖ ចន្ទន៍​គ្រឹះ​ស្នា​គឺជា​របស់​មន្តអាគម​បន្ថែម​លាភ​ខ្លាំងក្លា​បំផុត​សម្រាប់​អ្នករកស៊ី និង​ជាពិសេស​សម្រាប់​អ្នក​ចូលចិត្ត​ផ្សងសំណាង​ឆ្នោត​។ លោកអ្នក​អាចដាក់​វា​នៅផ្ទះ​បាយ​ដើម្បី​នាំ​លាភ​ដល់​ការរកស៊ី ហើយ​ចំពោះ​អ្នក​ដែល​និយម​ចូល​កាស៊ីណូ​គួរ​ដាក់​វា​នៅក្នុង​ហោប៉ៅ និង ស្បែកជើង​។

​វិធី​ផ្លូវ​ងងឹត​នេះ​នឹង​បង្កើន​ប្រសិទ្ធភាព​នាំ​លុយ​ចូល​ផ្ទះ​ដល់​មនុស្ស​ណា​ដែល​ឧស្សាហ៍​ព្យាយាម ប៉ុន្តែ​ចេះតែ​ឡាក់​ឆុង​នឹង​មុខរបរ​របស់ខ្លួន​៕

ចែករំលែកទៅកាន់បណ្តាញសង្គម