សាកល្បង ទទួលទានគ្រាប់ជី ជាប្រចាំថ្ងៃ អ្នកច្បាស់ជាលាន់មាត់ នៅពេលឃើញលទ្ធ​ផល​ដ៏​គាប់ប្រសើរ ចំ​ពោះ​សុខភាពអ្នក

គ្រាប់​ជីរ ជា​គ្រាប់​ធញ្ញ​ជាតិ​មាន​ដើម​កំណើត​នៅ​ប្រទេស​ម៉ិចស៊ិក និងដាំដុះដោយ​ជន​ជាតិ Aztecs ប៉ុន្តែ​សព្វ​ថ្ងៃ​គ្រាប់ជីរ​មាន​ដាំ​នៅ​គ្រប់ទីកន្លែង ហើយ​គ្រាប់​ធញ្ញជាតិ​នេះ​សំបូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ដែល​ជួយ​ដល់​រាងកាយ​ច្រើន​យ៉ាង ។

វីធីងាយៗ ​គ្រាន់តែ​អ្នកទាំងអស់គ្នាទទួលទាន​វាច​ន្លោះ​ពី ៣ ទៅ​ ​៤ ​ស្លាបព្រា​ព្រោះថា ​វា​ជា​បរិមាណ​សមស្រប​សម្រាប់​រាងកាយ​របស់​មនុស្ស ​ដែល​ដែល​អ្នក​មិន​គ​ប្បី​ទទួលទាន​លើស ឬ​តិចជាង​បរិមាណ​នេះ​ឡើយ​។​ ​លើក​ដំបូង​នោះ​ ​អ្នក​គ​ប្បី​ចាប់ផ្តើមពី​ ១ ​ស្លាបព្រា​បាយ​សិន ​សឹម​បង្កើន​ការ​ទទួលទាន​នៅពេល​បន្ទាប់​។

ដូច្នេះហើយ​អ្នកត្រូវ​ទទួលទាន​វា​ជា​រៀ​ង​រាល់ថ្ងៃ ​ដើម្បី​ទទួលបាន​នូ​វ​លទ្ធ​ផល​ដ៏​គាប់ប្រសើរ​ចំ​ពោះ​សុខភាពដូចខាងក្រោម ៖

១. ​ជួយ​សម្រកទ​ម្ង​ន់

២. ប្រភព​នៃជាតិ​កាល់​ស្យូម អូ​មេ​ហ្កា ៣ ជំនួសដល់ស្បែក និងសក់

៣. ប្រឆាំងនឹង​មេរោគផ្សេងៗ

៤. ជួយ​ឲ្យក្មេង​ជាង​វ័​យ

៥. ជួយឲ្យមានកម្លាំង​មាំមួន

ចែករំលែកទៅកាន់បណ្តាញសង្គម