មកដឹងពី ម៉ោងផឹកកាហ្វេ ល្អបំផុត សម្រាប់សុខភាព

ជាទូទៅមនុស្សភាគច្រើនផឹកកាហ្វេនៅពេលព្រឹកព្រលឹម តើអ្នកដែលផឹកកាហ្វេហើយនៅតែងងុយគេងដែររឺទេ? មូលហេតុនេះគឺដោយសារអ្នកផឹកវាមិនត្រូវពេលវេលាអ្នកប្រហែលជាយល់ច្រលំថាកាហ្វេមួយកែវនៅពេលព្រឹក អាចធ្វើអោយអ្នករហ័សរហួន និងសកម្មពេញមួយថ្ងៃ ដែលជាពេលមិនសមគួរទាល់តែសោះ។

តាមការពិតទៅពេលវេលាដែលល្អសម្រាប់ ការផឹកកាហ្វេនោះគឺចន្លោះពីម៉ោង ៩:៣០នាទីព្រឹក ដល់ម៉ោង១២:០០ថ្ងៃត្រង់។ មូលហេតុដែលពេលវេលានេះល្អមកពីនៅកំឡុងពេលនោះ ជាតិកាហ្វេអ៊ីនមានទំនាក់ទំនងល្អនឹងអ័រម៉ូនម៉្យាង ដែលមានឈ្មោះថា Cortisol វាជាអរម៉ូនជួយអោយមានភាពសកម្ម និងរហ័សរហួនជានិច្ច ដូច្នេះហើយអ្នកគម្បីផ្លាស់ប្តូរទម្លាប់មកទទួលទានវា នៅម៉ោងនេះវិញទើបអ័រម៉ូននោះ ធ្វើការបានល្អសម្រាប់សុខភាពអ្នក។ ប្រសិនជាអ្នកមិនចង់ចំនាយលុយទិញកាហ្វេច្រើនក្នុងមួយថ្ងៃ ហើយប្រសិនជាអ្នកចង់អោយកាហ្វេដែលអ្នកផឹកនោះមាន ប្រសិទ្ធិភាពសូមអ្នកទទួលទានវាតាមពេលវេលាខាងលើ ដែលបានណែនាំចង់ដឹងថាតើវាមានប្រសិទ្ធិភាពឬក៏អត់សាកល្បងមើលទាំងអស់គ្នា៕

ចែករំលែកទៅកាន់បណ្តាញសង្គម