សម្តេចតេជោ ហ៊ុន សែន រិះគន់ថា លោក សម រង្សុី ជាមនុស្សឆោតល្ងង់ ដែលមិនចាប់ឱកាស និងសរសើរ លោក កឹម សុខា ជាមនុស្សឆ្លាត

(អាមេរិក)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរិះគន់ចំពោះ លោក សម រង្សុី មេដឹកនាំក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ដែលមិនបានចាប់យកឱកាស ដែលបងប្រុសសម្តេចទទួលមរណភាពនោះ ផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូនសម្តេច ដើម្បីបង្កើតឱកាសនយោបាយ សម្រាប់ការវិលត្រឡប់មកកម្ពុជាវិញ។

ផ្ទុយពីរិះគន់ លោក សម រង្សុី ថាជាមនុស្សឆោតល្ងង់នោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានកោតសរសើរ លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ ដែលមានភាពឆ្លាតវៃ បានផ្ញើលិខិតរំលែកទុក្ខ និងចូលរួមគោរពវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលជាកាយវិការល្អប្រពៃ ក្នុងនាមអ្នកនយោបាយខ្មែរ ទោះបីជាមាននិន្នាការខុសគ្នាក៏ដោយ។

ចែករំលែកទៅកាន់បណ្តាញសង្គម