រុស្ស៊ី ព្រមាន​ថា នឹងមានសង្គ្រាម​នុយក្លេអ៊ែរ​ពេញបន្ទុក ប្រសិនបើ​សម្ព័ន្ធ​ណា​តូ នៅតែប​ន្ត​បញ្ជូន​អាវុធ​ឲ្យអ៊ុយ​ក្រែ​ន​

​រុស្ស៊ី៖ មន្ត្រីជាន់ខ្ពស់​របស់​រុស្ស៊ី និង​ជាទី​ប្រឹក្សា​ជិតស្និទ្ធ​របស់លោក​ប្រធានាធិបតី Vladimir Putin បាន​ព្រមាន​អំពី “​សង្គ្រាម​នុយក្លេអ៊ែរ​ពេញបន្ទុក​” ប្រសិនបើ​សម្ព័ន្ធ​ណា​តូប​ន្តសម្រុក​បញ្ជូន​អាវុធ​ចូល​អ៊ុយ​ក្រែ​ន​។

នៅក្នុងការ បង្ហោះដ៏ក្ដៅគគុក ទៅកាន់អ្នកប្រើប្រាស់ Telegram ជិតមួយលាននាក់នៅព្រឹកនេះ លោក Medvedev អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​រុស្ស៊ី​ បានសរសេរថា “បណ្តាប្រទេសណាតូដែល ​សម្រុក​ដឹកសព្វាវុធចូលអ៊ុយក្រែន ការបណ្ដុះបណ្ដាលកងទ័ពឱ្យប្រើប្រាស់ឧបករណ៍លោកខាងលិច ការបញ្ជូនទាហានស៊ីឈ្នួល និងសមយុទ្ធរបស់ប្រទេសសម្ព័ន្ធមិត្តនៅជិតព្រំដែនរបស់យើង បង្កើនលទ្ធភាពនៃការដោយផ្ទាល់ និង ជម្លោះបើកចំហរវាងណាតូ និងរុស្ស៊ី ។ លោក Medvedev បាន​បន្ថែមថា ជម្លោះបែបនេះតែងតែមានហានិភ័យនៃការប្រែក្លាយទៅជាសង្រ្គាមនុយក្លេអ៊ែរពេញលេញ ហើយនេះនឹងជាសេណារីយ៉ូដ៏មហន្តរាយសម្រាប់មនុស្សគ្រប់គ្នា”។

ចែករំលែកទៅកាន់បណ្តាញសង្គម