ព្រឹកស្អែកនេះ ABA នឹងផ្អាកការប្រតិបត្តិការ បណ្តោះអាសន្ន

នៅថ្ងៃស្អែកនេះ ABA នឹងផ្អាកការប្រតិបត្តិការ ម៉ាស៊ីនស្វ័យសេវា និងសេវាធនាគារក្នុងទូរស័ព្ទ នឹងត្រូវផ្អាកដំណើរការបណ្តោះអាសន្ន។ នេះបើយោងតាម​ Facebook Page របស់ ABA បានចេញសេចក្ដីជូនដំណឹង ស្ដីពីការកែសម្រួលប្រព័ន្ធ តាមកាលវិភាគគ្រោងទុក ។

ខាងក្រោមនេះ គឺជា សេចក្ដីជូនដំណឹង​​របស់ ABA៖ “អតិថិជនជាទីគោរព! សូមជម្រាបថា ប្រព័ន្ធរបស់យើង​នឹងត្រូវធ្វើការកែសម្រួលតាមកាលវិភាគគ្រោងទុកចាប់ពីម៉ោង 5​.00 ព្រឹក ដល់ម៉ោង 8.00 ព្រឹក ថ្ងៃសៅរ៍ 14 ឧសភា។ ក្នុងអំឡុងពេលដូចបានបញ្ជាក់នេះ រាល់ផលិតផលនិងសេវានានា ដូចជា ម៉ាស៊ីនស្វ័យសេវា និងសេវាធនាគារក្នុងទូរស័ព្ទ នឹងត្រូវផ្អាកដំណើរការបណ្តោះអាសន្ន។
យើងខ្ញុំ​ សូមអភ័យទោសចំពោះបញ្ហារំខានដែលអាចបង្កឡើងដោយការកែសម្រួលនេះ”។

ចែករំលែកទៅកាន់បណ្តាញសង្គម