បើនៅសុខៗ គេដឹងពី Password គណនី Facebook របស់អ្នក អាចមកពីមូលហេតុទាំងនេះ

មានមនុស្សជាច្រើន ដែលត្រូវបានរងគ្រោះដោយសារតែបណ្តាញសង្គម ជាមួយនឹងការប្រើប្រាស់ដោយខ្វះការប្រុងប្រយ័ត្ន និងមិនបានការពារឲ្យបានល្អ ។ ដូចនេះ នៅពេលដែលអ្នកប្រើប្រាស់បណ្តាញសង្គម ក្នុងការកំណត់ និងប្រើប្រាស់ពាក្យសម្ងាត់ និងវិធីការពារ លោកអ្នកត្រូវតែមានភាពប្រុងប្រយ័ត្នបំផុត ជាពិសេសពាក្យសម្ងាត់ដែលលោកអ្នកភ្ជាប់ជាមួយគណនីដ៏មានតម្លៃ។

ខាងក្រោមនេះ គឺជាគន្លឹះដែលអាចជួយលោកអ្នកកំណត់ ប្រើប្រាស់ពាក្យសម្ងាត់ប្រកបដោយសុវត្ថិភាព និងវិធីការពារឲ្យបានល្អ។

១. កុំប្រើប្រាស់ពាក្យសម្ងាត់ដែលផ្ទុកនូវព័ត៌មានផ្ទាល់ខ្លួនដូចជា ឈ្មោះ អាសយដ្ឋាន លេខទូរស័ព្ទ និងថ្ងៃខែឆ្នាំកំណើត ព្រោះព័ត៌មានប្រភេទនេះអាចឱ្យអ្នកដទៃដឹងយ៉ាងងាយ។

២. ការដាក់លេខសម្ងាត់យ៉ាងហោចណាស់ក៏ត្រូវមាន ៨ ខ្ទង់ដែរ រួមទាំង អក្សរធំ អក្សរតូច សញ្ញាផ្សេងៗ និងលេខ ឧទាហរណ៍ លោកអ្នកអាចកំណត់ពាក្យសម្ងាត់ (1@Abc*2020;) ជាដើម។

៣. កុំប្រើប្រាស់ពាក្យសំងាត់ ដែលអ្នកប្រើប្រាស់ ក្នុងហ្វេសប៊ុក នៅគេហទំព័រផ្សេង ឬនៅលើអនឡាញ

៤. ប្រសិនបើលោកអ្នកត្រូវកត់ត្រាទុកនូវពាក្យសម្ងាត់ទាំងនោះ លោកអ្នកត្រូវចាំបាច់កត់ត្រានៅកន្លែងណាដែលគិតថាមានសុវត្ថិភាពបំផុត។

៥. មិនត្រូវប្រាប់ពាក្យសម្ងាត់របស់អ្នកទៅកាន់អ្នកដទៃឡើយ។

វិធីការពារបន្ថែម៖

ប្រើប្រាស់មុខងារបន្ថែម ដែលផ្តល់ដោយហ្វេសប៊ុក ដើម្បីធ្វើឱ្យគណនី របស់អ្នកសុវត្ថិភាពកាន់ខ្ពស់

  • បើកមុខងារជូនដំណឹង ក្នុងករណីមានជនទី៣ ចូលទៅកាន់គណនីរបស់អ្នក
  • បើកមុខងារការពារសុវត្ថភាព ដើម្បីការផ្ទៀងផ្ទាត់ អត្តសញ្ញាណពីរជាន់។ រួចសូមជ្រើសរើសយក មុខងារ សន្តិសុខបន្ថែម ពីបញ្ជីដែលផ្តល់ដោយហ្វេសប៊ុក
  • ជ្រើសរើសបុគ្គល ដែលអ្នកទុកចិត្តបាន ដូចជាមិត្តភ័ក្ត្រ ឬសមាជិកគ្រួសារ ដើម្បីអាចជួយអ្នក ក្នុងការដោះសោរ គណនីរបស់អ្នក ប្រសិនបើមាន ជនខិលខូចចូល កាន់កាប់គណនីរបស់អ្នក។

ចែករំលែកទៅកាន់បណ្តាញសង្គម