ស្តែងៗតែម្តង ចោរមួយក្រុម មានគ្នា ៤នាក់ ធ្វើសកម្មភាពប្លន់ បុគ្គលិកដឹកម្ហូបអាហារ E-Gets ហើយគេចខ្លួនបាត់ស្រមោល

នៅយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នេះ មានករណីចោរមួយក្រុម មានគ្នា ៤នាក់ បានធ្វើសកម្មភាពប្លន់ម៉ូតូ និងទូរស័ព្ទដៃរបស់បុគ្គលិកដឹកម្ហូបអាហារ E-Gets ហើយរត់គេចខ្លួនបាត់ស្រមោល។ នេះបើយោងតាមគណនី ហ្វេសប៊ុក DeNh Ī-FoXz បានបង្ហោះ កាលពីយប់មិញនេះ ។

ហេតុការណ៍ កើតឡើងនៅវេលាម៉ោងប្រហែល 9:09នាទីយប់ ស្ថិតនៅម្ដុំផ្លូវគីរីរម្យ ។ ក្រុមចោរមានគ្នា 4 នាក់ជិះម៉ូតូចំនួន 2 គ្រឿង មួយគ្រឿងមិនស្គាល់ម៉ាក មួយគ្រឿងទៀត Yamaha Exciter បានទាញយកកាំភ្លើងពីរដើមមកផ្ចុងរួចប្លន់យកម៉ូតូ Honda drem សេរី 2016ពណ៍ខ្មៅ ដែលមានស្លាកលេខ 1HD-4502 Phonm penh និងទូរស័ព្ទដៃ ។

សង្ឃឹមថា ប៉ូលីសបានឃើញ សូមជួយបើកការស្រាវជ្រាវរកជនល្មើសឲ្យផង ។

ចែករំលែកទៅកាន់បណ្តាញសង្គម