ប្រទាលកន្ទុយក្រពើ ជួយឲ្យភ្នែកភ្លឺច្បាស់ មិនងាយម៉្ញូប រីឯអ្នកដែលម៉្ញូបស្រាប់ហើយនឹងអាចមើលភ្លឺច្បាស់ជាងមុន

សព្វថ្ងៃនេះមនុស្សដែលមានភ្នែកម្ញូបកាន់តែច្រើនឡើងៗហើយ ។ ការណែនាំយ៉ាងសង្ខេបបានឱ្យដឹងថា ដើម្បីទប់ស្កាត់បញ្ហាភ្នែកម៉្ញូប និងជួយឱ្យភ្នែកភ្លឺច្បាស់ឡើងវិញសម្រាប់អ្នកដែលកើតម៉្ញូបភ្នែក ​គួរតែទទួលទានប្រទាលកន្ទុយក្រពើ និងប្រើជែលកន្ទុយក្រពើបន្តក់លើកែវភ្នែក។

ការណែនាំពីវិធីញ៉ាំប្រទាលកន្ទុយក្រពើ៖

យកប្រទាលកន្ទុយក្រពើ ចិតយកតែជែល និងសំបកកិនលាយបញ្ចូលគ្នា ហើយញ៉ាំ ៣ ដងក្នុងមួយថ្ងៃ (ញ៉ាំមុនបរិភោគអាហារទាំងបីលើក)។ សូមអនុវត្តវិធីនេះជាប្រចាំថ្ងៃ នោះភ្នែករបស់អ្នកនឹងមានសុខភាពល្អ ភ្លឺច្បាស់ មិនងាយម៉្ញូប រីឯអ្នកដែលម៉្ញូបស្រាប់ហើយនឹងអាចមើលភ្លឺច្បាស់ជាងមុន។ បន្ថែមពីលើនេះដែរ ការបន្តក់ជែលប្រទាលកន្ទុយក្រពើលើកែវភ្នែកត្រូវបានឱ្យដឹងថា មានអត្ថប្រយោជន៍ចំពោះភ្នែកដែលម៉្ញូបឱ្យភ្លឺច្បាស់ឡើងវិញផងដែរ។ ហេតុនេះ លោកអ្នកអាចញ៉ាំប្រទាលកន្ទុយក្រពើហើយ និងបន្តក់បន្ទាលកន្ទុយក្រពើថែមទៀត ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ចំណាំ៖ ប្រទាលកន្ទុយក្រពើមិនផ្ដល់ផលប៉ះពាល់ដល់ភ្នែកឡើយ មានតែជួយភ្នែកឱ្យភ្លឺច្បាស់ល្អ។ ដូច្នេះ សូមកុំបារម្ភចំពោះការបន្តក់ជែលប្រទាលកន្ទុយក្រពើលើកែវភ្នែក។

ចែករំលែកទៅកាន់បណ្តាញសង្គម