សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ធ្ងន់ៗជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាលថា អាជ្ញាប័ណ្ណ(License) ក្នុងការធ្វើរោងចក្រផលិតវ៉ាកសាំងនៅកម្ពុជារួចហើយ ហេតុអីមិនធ្វើ

នៅព្រឹកថ្ងៃទី១៧ ឧសភា ឆ្នាំ២០២២ ក្នុងពិធីសំណេះសំណាលជាមួយក្រុមគូពេទ្យសម្ដេចតេជោ ប្រឆាំងកូវីដ១៩ សម្តេចបានលើកឡើងអំពី ការបង្កើតរោងចក្រផលិតវ៉ាកសាំងប្រឆាំងកូវីដ-១៩នៅកម្ពុជា សម្ដេចតេជោ បញ្ជាក់ធ្ងន់ៗជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាលថា ក្រុមហ៊ុន ដែលទទួល អាជ្ញាប័ណ្ណ(License) ក្នុងការធ្វើរោងចក្រផលិតវ៉ាកសាំងនៅកម្ពុជារួចហើយ ហេតុអីមិនធ្វើ បើមិនធ្វើ ត្រូវអោយក្រុមហ៊ុនផ្សេងដែលមានសមត្ថភាពធ្វើ ហើយបើថាពិបាកណាស់ សូមយកមកធ្វើដោយក្រសួងសុខាភិបាលផ្ទាល់តែម្ដង ព្រោះកិច្ចការនេះចាំបាច់ណាស់។

សម្ដេចតេជោ សូមអោយក្រសួងត្រូវធ្វើវឌ្ឍនភាពស្ដីពីការបង្កើតរោងចក្រផលិតវ៉ាក់សាំងប្រឆាំងកូវីស-១៩នៅកម្ពុជា ក្នុងមួយសប្ដាហ៍ម្ដង ។

 

ចែករំលែកទៅកាន់បណ្តាញសង្គម