សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទោះបីត្រូវចាក់ដល់ដូសទី១០ ក៏ដោយ ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺ រដ្ឋនឹងមិនយកលុយពីប្រជាពលរដ្ឋដាច់ខាត

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង ៥២លានដូស ហើយបានប្រើប្រាស់អស់ជិត៤៣លានដូស ដូច្នេះបច្ចុប្បន្នកម្ពុជា នៅសល់វ៉ាក់សាំងក្នុងឃ្លាំងជិត១០លានដូស ហើយក្នុងចំណោមវ៉ាក់សាំងទាំងអស់ វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន២៨,៥លានដូស ជាវ៉ាក់សាំងដែលកម្ពុជាទិញដោយខ្លួនឯង ហើយវ៉ាក់សាំងដែលមិនទាន់ដឹកមកកកម្ពុជាមានជាង២០លានដូសបន្ថែមទៀត៕

សម្តេចក៏បានបន្ថែមទៀតថា៖ “ទោះបីត្រូវចាក់ដល់ដូសទី១០ ក៏ដោយ ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺ រដ្ឋនឹងមិនយកលុយពីប្រជាពលរដ្ឋដាច់ខាត”។

 

ចែករំលែកទៅកាន់បណ្តាញសង្គម