សម្តេចតេជោ ហ៊ុន សែន ចោទសួរទៅអាមេរិកថា ជនគប់ស្បែកជើងលើសម្តេចនោះ ជាសិទ្ធិបញ្ចេញមតិ ឬជាការបង្កអំពើហិង្សា?

សម្តេចតេជោ ហ៊ុន សែន ចោទសួរទៅអាមេរិកថា តើជនដែលគប់សម្តេចជាសិទ្ធិបញ្ចេញមតិ ឬជាការបង្កអំពើហិង្សា? សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យអាមេរិកគិតគូរឱ្យបានច្បាស់ បើគិតថា ការគប់ស្បែកជើងជាសិទ្ធិបញ្ចេញមតិ នោះលើពិភពលោកលែងមានសណ្តាប់ធ្នាប់ហើយ រួមទាំងនៅកម្ពុជាផង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងច្បាស់ៗថា សម្តេចមិនទាមទារអាមេរិកដាក់ទោសជនគប់ស្បែកជើងលើសម្តេចនោះទេ ប៉ុន្តែច្បាប់របស់អាមេរិកយ៉ាងណាគឺអនុវត្តន៍យ៉ាងនោះទៅ។

សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់ប្រជាពលរដ្ឋខ្មែរគោរពស្រឡាញ់ និងគាំទ្រសម្តេច រក្សាភាពនឹងនរ ដោយមិនត្រូវធ្វើការតបតណាមួយនោះឡើយ គឺទុកឱ្យអាមេរិក ជាអ្នកចាត់ចែង។ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំទូតខ្មែរនៅអាមេរិក មិនឱ្យធ្វើកំណត់ទូតណាមួយទៅកាន់រដ្ឋាភិបាលអាមេរិកនោះឡើយ។

ចែករំលែកទៅកាន់បណ្តាញសង្គម