សូមកុំប្រើ កន្សែងជូតខ្លួនលើសពី ២ដង ដោយមិនបានបោកគក់

ជាការពិតណាស់ កន្សែងជូតខ្លួនយើងតែងប្រើសប្រាស់បន្ទាប់ពីងូតទឹករួច ដើម្បីជូតសម្អាតខ្លួនពីភាពសើម ប៉ុន្តែមនុស្សគ្រប់គ្នា មិនបានដឹងទេថា មេរោគនៅក្នុងបន្ទប់ទឹកនឹងតោងជាប់កន្សែង ។ ហេតុនេះពេលយើងប្រើកន្សែងជូតខ្លួនច្រើនដង មេរោគក្នុងបន្ទប់ទឹកក៏តោងជាប់កន្សែងកាន់តែច្រើន ដែលបង្កឱ្យកើតមេរោគកាន់តែច្រើនទៅតាមនោះដែរ ជាពិសេសបើលោកអ្នកមិនបានហាលកន្សែងឲ្យបានស្ងួតល្អនៅក្រោមពន្លឺថ្ងៃ ពេលដែលអ្នកប្រើរួច។

ដូចនេះ ដើម្បីការពារសុខភាពរបស់លោកអ្នក ពីការឆ្លងមេរោគក្នុងបន្ទប់ទឹក លោកអ្នកគួរតែបោកគក់សម្អាតកន្សែងជូនខ្លួន ឱ្យបានញឹកញាប់ ដើម្បីចៀសផុតពីមេរោគ និងបាក់តេរីក្នុងបន្ទប់ទឹក។ ដំបូន្មានល្អបំផុត គួរតែបោកគក់កន្សែងរបស់លោកអ្នក បន្ទាប់ពីប្រើហើយកុំឱ្យលើសពី ៣ ដង។

សូមបញ្ជាក់ថា មិនត្រឹមតែកន្សែងដែលត្រូវបោកគក់ឱ្យបានញឹកញាប់នោះទេ រាល់ឧបករណ៍ដែលយើងប្រើប្រាស់ក្នុងបន្ទប់ទឹក ក៏គួរតែយកចិត្តទុកដាក់ផងដែរ ដូចជា ច្រាស់ដុះធ្មេញ និងប៉ុងដុះខ្លួនជាដើម៕

ចែករំលែកទៅកាន់បណ្តាញសង្គម