អ្នកមានបញ្ហាឈឺក្រពះ សូមផ្អាកទទួលទានអាហារទាំងអស់នេះ

សម័យ​នេះ​ មនុស្សភាគ​ច្រើន​មិន​ថា ក្មេង ឬ​ចាស់ សុទ្ធ​តែ​មាន​បញ្ហា​ឈឺ​ក្រពះ ស្ទើរ​តែ​គ្រប់​គ្នា។ បញ្ហា​ក្រពះ អាច​បណ្តាល​មក​ពី​របៀប​រស់​នៅ​ក្នុង​សម័យ​មមាញឹក​នេះ ឬ​ញ៉ាំ​អាហារ​ផ្តេស​ផ្តាស ប្រសិន​បើ​មាន​បញ្ហា​ក្រពះ​ហើយ គួរ​តម​ចំណីអាហារ​បន្តិច បើ​មិន​ចង់​មាន​បញ្ហា​ធ្ងន់​ធ្ងរ។

ប្រសិនបើលោកអ្នកមានបញ្ហាជំងឺក្រពះរើឡើង សូមផ្អាកទទួលទានអាហារទាំងអស់នេះ ពីព្រោះអាហារប្រភេទនេះ នឹងធ្វើឱ្យបញ្ហាឈឺក្រពះរបស់លោកអ្នកកាន់តែធ្ងន់ធ្ងរ ។

១- សូមកាត់បន្ថយការទទួលទានអាហារមានរសជាតិជូរ និងហឹរខ្លាំង មានខ្លាញ់ខ្ពស់ អាហារ​​ផ្អាប់ គ្រឿង​ការី ភេសជ្ជៈផ្សំពីសារធាតុកាហ្វេអ៊ីន និងទឹកក្រូច បន្ថយការពិសាស្រា កាហ្វេ និងស្ករ ព្រោះអាហារទាំងអស់នេះ ជាមូលហេតុធ្វើឱ្យអាស៊ីដក្នុងក្រពះអាហារកើនឡើង ។

២- សូមផ្អាកការពិសាបារី ពីព្រោះផ្សែងបារីដែលស្រូបចូលបានបំផ្លាញសុខភាពសួត និងក្រពះ ដែលបង្កឱ្យអាការឈឺក្រពះកាន់តែយ៉ាប់យឺន ។

៣- សូមចៀសវាងការទទួលទានឆ្អែតខ្លាំង ពីព្រោះវាធ្វើឱ្យក្រពះដែលកំពុងតែមានបញ្ហាហើយ ត្រូវមកចំណាយកម្លាំងថែមទៀតទៅលើការកិនអាហារ ។

៤- សូមកុំប្រើប្រាស់ថ្នាំអាស្ពីរីន ផ្ទុយទៅវិញប្រសិនបើអ្នកមានអាការឈឺក្រពះធ្ងន់ធ្ងរ សូមទៅប្រឹក្សានិងទទួលយកដំបូន្មានពីគ្រូពេទ្យ ។

ចែករំលែកទៅកាន់បណ្តាញសង្គម