ទទួលទាន​ខ្ទឹមស​ដុត ត្រឹមរយៈពេល ២៤ ម៉ោង​ នឹងទទួលបាន​ប្រយោជន៍​មហាសាល​

ខ្ទឹមស​គឺជា​អាហារ​ដ៏​មាន​ប្រយោជន៍​ដល់​សុខភាព​នៅលើ​ផែនដី​នេះ​។ មនុស្ស​ជាច្រើន​នៅលើ​លោក​នេះ​បាន​បរិភោគ​វា​ទាំង​ឆៅ​ដើម្បី​គ្រប់គ្រង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​និង​ទាប ឡើង​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់ ជំងឺ​សរសៃឈាម​បេះដូង គាំងបេះដូង ការថយចុះ​លំហូរ​ឈាម​ដោយសារ​ស្ទះ​សរសៃឈាម និង​ជំងឺ​ក្រិន​សរសៃឈាម​។​

​ចុះ​ប្រសិនបើ​អ្នក​ពិសា​ខ្ទឹមស​ដុត តើ​មានរឿង​អ្វី​កើតឡើង​ចំពោះ​រាងកាយ​ក្នុង​រយៈពេល ២៤ ម៉ោង​?

  • ​១ ម៉ោង​ដំបូង ៖ ខ្ទឹម​ជួយ​រាងកាយ​ប្រឆាំង​រ៉ាឌីកាល់​សេរី និង​មហារីក​ដែលមាន​ស្រាប់​ក្នុង​រាងកាយ​។​
  • ​ម៉ោង​ទី ៤ ទៅដល់ ៦៖ ក្រពះ​ចាប់ផ្ដើម​រំលាយ​ខ្ទឹម​ដុត ហើយ​បើក​ឱ្យ​វា​ធ្វើការ​លុបបំបាត់​សារធាតុ​រាវ​ដែល​លើស​និង​ដុត​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​។​
  • ​ម៉ោង​ទី ៦ ទៅដល់ ៧ ៖ សារធាតុ​បង្ការ​បាក់តេរី​របស់​ខ្ទឹម នឹងធ្វើ​ដំណើរ​ចូលទៅ​ឈាម និង​ចាប់ផ្ដើម​ធ្វើការ​របស់​វា​ប្រឆាំងនឹង​បាក់តេរី​។​
  • ម៉ោង​ទី ៧ ទៅដល់ ១០ ៖ អំឡុង​ពេលនេះ សារធាតុចិញ្ចឹម​បាន​ដើរតួ​សំខាន់​មួយ​លើ​កម្រិត​កោសិកា និង​ខ្ទឹម​សនឹង​ការពារ​រាងកាយ​របស់​អ្នក​ប្រឆាំងនឹង​ការធ្វើ​អុកស៊ីតកម្ម​។​
  • ម៉ោង​ទី ១០ ទៅដល់ ២៤ ៖ បន្ទាប់ពី​ការរំលាយ​នៅ​ម៉ោង​ដំបូង ខ្ទឹមស​នៅក្នុង​រាងកាយ​របស់​អ្នក​ចាប់ផ្ដើម​លាង​សម្អាត ហើយ​អ្នកនឹង​ទទួលបាន

លទ្ធផល​ទាំងនេះ​៖

​- វា​នឹង​ជួយ​គ្រប់គ្រង​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​។​

​​- លាង​សម្អាត​សរសៃឈាម និង​ការពារ​រាងកាយ​ពី​បញ្ហា​សរសៃឈាម​បេះដូង​។​

​​- បន្ថយ​និង​ជំរុញ​កម្រិត​សម្ពាធ​ឈាម​។​

​​- បង្កើន​ប្រព័ន្ធ​ការពារ​បែប​ធម្មជាតិ និង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​។​

​​- បង្ការ​ជាតិ​លោហៈ​ជ្រាប​ចូលក្នុង​រាងកាយ​។​

​​- ជួយ​ជំរុញ​និង​ពង្រឹង​ឆ្អឹង​។​

​​- ដោយសារ​មាន​សារធាតុចិញ្ចឹម​វា​ជួយ​លុបបំបាត់​ហត់​អស់កម្លាំង​ល្ហិតល្ហៃ​។​

​​- ធ្វើឱ្យ​ហាត់​កីឡា​បានយូរ​

​​- ជំរុញ​កោសិកា​ខ្លាំងក្លា​៕

ចែករំលែកទៅកាន់បណ្តាញសង្គម