នៅពេល​អ្នក​ផឹកទឹក​ដូង​មួយ​សប្តាហ៍​ជាប់​គ្នា​ អ្នកច្បាស់ជាលាន់មាត់ ហើយចង់ផឹកភ្លាម

ទឹក​ដូង កំពូលភេសជ្ជៈសុខភាព លាក់​គុណប្រយោជន៍ច្រើន ។ ពិត​ណាស់ គ្រប់​គ្នា​សុទ្ធ​តែ​ធ្លាប់​ដឹង ទឹក​ដូង​មាន​ប្រយោជន៍​ច្រើន គ្រាន់​តែ​ខ្លះ ឮ​តាម​គេ ផឹក​តាម​គេ មិន​ដឹង​ច្បាស់​អ្វី​ជា​ប្រយោជន៍​សំខាន់​របស់​ទឹក​ដូង​ប៉ុណ្ណោះ។ ទឹក​ដូង ក្រៅ​ពី​ក្លិប​ក្រអូប រស់​ជាតិ​ផ្អែម​ត្រជាក់ ព្យាបាល​ជំងឺ​មួយ​ចំនួន ក៏​អាច​ប្រើ​ក្នុង​ស្ថាន​ភាព​សង្គ្រោះ​បន្ទាន់​ ដូច​ជា បាត់បង់​ជាតិ​ទឹក​ និង​អេឡិចត្រូលីត​ជាដើម។ បើ​ចង់​ដឹង​កាន់​តែ​ច្បាស់ ខាង​ក្រោម​នេះ គឺ​ជា​សារៈ​ប្រយោជន៍​សំខាន់ៗ ទទួល​បាន​ពី​ទឹក​ដូង។

១- អ្នកនឹង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​៖ ការផឹក​ទឹកដូង​រាល់ថ្ងៃ​នឹង​ជួយ​ឲ្យ​អ្នកមាន​សមត្ថភាព​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​។ វា​ក៏មាន​សមត្ថភាព​កំចាត់​បាក់តេរី​ដែល​បង្ក​ជំងឺ​អញ្ចាញ និង​ការឆ្លង​រោគ​តាម​ផ្លូវទឹក​ម៉ូ​ត្រ​ចេញពី​រាងកាយ​ផងដែរ​។ ទឹកដូង​អាច​ប្រឆាំងនឹង​វីរុស​ជាច្រើន ដែល​បង្ក​ឲ្យ​អ្នក​កើត​ជំងឺ​ផ្តាសាយ និង​ជំងឺឆ្លង​ផ្សេង​។

២- អ្នកនឹង​ចាប់ផ្តើម​មាន​អារម្មណ៍​កាន់តែ​ស្វាហាប់​៖ ទឹកដូង​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើងដល់​អ័រម៉ូន​ក្រ​ពេញទី​រ៉ូ​អ៊ី​ត ដែល​បង្កើន​ថាមពល​ដល់​អ្នក​នៅ​កម្រិត​ដ៏​ខ្ពស់​មួយ​។ បន្ទាប់ពី​ផឹកទឹក​ដូង​មួយ​សប្តាហ៍​ជាប់ អ្នកនឹង​ឃើញ​ខ្លួនឯង​មាន​ភាពស្វាហាប់​ខុសពី​សព្វមួយដង​។

៣- អ្នក​នឹងមាន​អារម្មណ៍ល្អ​ប្រសើរឡើង​នៅក្នុង​ខ្លួន​៖ ទឹកដូង​បំបាត់​នូវ​ជាតិពុល​ពី​រាងកាយ និង​បំបែក​គ្រួស​ក្នុង​តម្រងនោម​។ ក្នុងនាម​ជា​ថ្នាំ​បញ្ចុះ​ទឹកនោម​ធម្មជាតិ​មួយ វា​ក៏មាន​ប្រយោជន៍​ផងដែរ​សម្រាប់​អ្នក​ដែលមាន​ជំងឺ​តម្រងនោម​។ វា​ជួយ​សម្អាត​ផ្លូវទឹក​ម៉ូ​ត្រ និង​ចង្អូរ​ផ្លោក​នោម​ផងដែរ ដូច្នេះ​បន្ទាប់ពី​ផឹកទឹក​ដូង​អស់​មួយ​សប្តាហ៍ អ្នក​នឹងមាន​អារម្មណ៍​ថា​មាន​សុខភាព​ជាង​មុន និង​ស្វាហាប់​ជាង​មុន​។

៤- អ្នកនឹង​កត់សម្គាល់ឃើញ​មាន​ភាពប្រសើរឡើង​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​៖ ទឹកដូង​ពិតជា​ល្អ​ខ្លាំងណាស់​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ ព្រោះ​វា​ផ្តល់​ឲ្យ​យើង​នូវ​សារជាតិ​ហ្វា​យ​បឺ​ចាំបាច់​ប្រចាំថ្ងៃ​។ វា​មិនមែនជា​រឿង​ងាយស្រួល​ទេ​ក្នុងការ​ទទួលបាន​ជាតិ​ហ្វា​យ​បឺ​ប្រចាំថ្ងៃ ដែល​រាងកាយ​តម្រូវ​។ នៅពេល​អ្នក​ផឹក​ទឹកដូង​រាល់ថ្ងៃ នោះ​អាស៊ីត​ក្រពះ​នឹងត្រូវ​លុបបំបាត់​យ៉ាង​ទៀត​ទាត់ ហេតុនេះហើយ​អ្នកនឹង​មាន​ថាមពល​កាន់តែច្រើន ដោយសារ​រាងកាយ​របស់​អ្នក​អាចបំពេញ​មុខងារ​បាន​ក្នុង​កម្រិត​ដ៏​ល្អ​បំផុត​មួយ​។

៥- អ្នកនឹង​ស្រក​ទម្ងន់​៖ ​នៅពេល​អ្នក​ផឹក​ទឹកដូង​មួយអាទិត្យ​ជាប់ អ្នកនឹង​ឃើញ​ខ្លួនឯង​ស្រក​អស់​ជាច្រើន​គីឡូ​។ ពេល​ផឹក​ទឹកដូង​ក្នុង​បរិមាណ​ច្រើន​វា​នឹង​ជួយ​ឲ្យ​អ្នក​ពុំ​សូវ​មាន​ចំណង់​អាហារ ហើយ​អ្នក​ក៏​នឹង​ទទួលទាន​តិចជាង​សព្វដង​ផងដែរ​។

៦- អ្នកនឹង​ធូរស្បើយ​ពី​អា​ការៈឈឺ​ក្បាល​គ្រប់​ប្រភេទ​៖ ផឹក​ទឹកដូង​រាល់ថ្ងៃ​នឹង​អាច​ទប់ស្កាត់​អ្នក​មិន​ឲ្យ​កើត​អា​ការៈឈឺ​ក្បាល​នោះឡើយ​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​ទប់ស្កាត់​ការឈឺ​ក្បាល​ដ៏​គួរ​ឲ្យ​រំខាន អ្នក​គួរ​ផឹកទឹក​ដូង​ឲ្យ​បាន​រាល់ថ្ងៃ​។

៧- អ្នកនឹង​កត់សម្គាល់ឃើញ​ស្បែក​មាន​ពន្លឺ​ស្រស់ថ្លា​ជាង​មុន​៖ ត្រឹម​ទឹកដូង​មួយ​កែវ​នឹង​ធានាបាន​ថា ស្បែក​របស់​អ្នក​នឹងមាន​ពន្លឺ​ស្រស់ថ្លា​ដោយសារតែ​ប្រសិទ្ធភាព​នៃ​ជាតិ​ទឹក​ដ៏​មិនគួរ​ឲ្យ​ជឿ​រប​ស់វា​។ ជាការ​ពិត ស្បែក​គឺជា​កោសិកា​ធំ​បំផុត​ក្នុង​រាងកាយ ហើយ​ប្រសិនបើ​អ្នក​ខ្វះ​ជាតិ​ទឹក ស្បែក​របស់​អ្នកនឹង​ទទួលរង​ផលប៉ះពាល់​យ៉ាងខ្លាំង​។ ដូច្នេះ​ប្រសិនបើ​អ្នក​ផឹក​ទឹកដូង​រាល់ថ្ងៃ អ្នកនឹង​អង្កេត​ឃើញ​ស្បែក​កាន់តែ​ស្រស់ថ្លា​ជាង​មុន​។

៨- អ្នក​នឹងមាន​អារម្មណ៍​ក្មេង​ជាង​វ័យ​៖ ប្រសិនបើ​អ្នក​ធុញទ្រាន់​នឹង​ការ​ញ៉ាំ​ការ៉ុត​ដើម្បី​ជួយ​ដល់​ភ្នែក​របស់​អ្នក អ៊ីចឹង​មានតែ​ទឹកដូង​ទេ​ដែលជា​ចម្លើយ​សម្រាប់​អ្នក​។ ទឹកដូង​មាន​សមត្ថភាព​កែប្រែ​បញ្ហា​ភ្នែក​បាន ដូចជា​ជំងឺភ្នែកឡើងបាយ និង​ជំងឺ​គ្លោ​កូ​ម​ជាដើម​។ តាមរយៈ​ការផឹក​ទឹកដូង អ្នកនឹង​បង្កើន​ថាមពល ហានិភ័យ​ក្នុង​ការកើត​ជំងឺ​គាំងបេះដូង និង​ស្ត្រូ​ក​នឹងត្រូវ​កាត់បន្ថយ ហើយ​ដំណើរការ​នៃ​ភាព​ចាស់​ជ្រីវជ្រួញ​ក៏​នឹង​ថយចុះ​ផងដែរ​៕

ចែករំលែកទៅកាន់បណ្តាញសង្គម