ចង់សម្រកទម្ងន់ និងកំចាត់​ខ្លាញ់​ក្បាល​ពោះ កុំភ្លេច គ្រាប់ជីរ ពូកែលេខ ១

គ្រាប់​ជីរ ជា​គ្រាប់​ធញ្ញ​ជាតិ​មាន​ដើម​កំណើត​នៅ​ប្រទេស​ម៉ិចស៊ិក និងដាំដុះដោយ​ជន​ជាតិ Aztecs ប៉ុន្តែ​សព្វ​ថ្ងៃ​គ្រាប់ជីរ​មាន​ដាំ​នៅ​គ្រប់ទីកន្លែង ហើយ​គ្រាប់​ធញ្ញជាតិ​នេះ​សំបូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ដែល​ជួយ​ដល់​រាងកាយ​ច្រើន​យ៉ាង ។ ជាតិ​សរសៃ​ជួយ​ដល់​ការ​សម្រក​ទម្ងន់​ដោយ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​ឆ្អែត​បាន​យូរ ហើយ​គ្រាប់​ជីរ​រីក​នៅ​ពេល​ដែល​ស្រូបយក​ជាតិ​ទឹក។ វិធីញ៉ាំ​​ងាយស្រួល​គឺ​គ្រាន់តែ​បន្ថែម​គ្រាប់​ជីរ មួយ​ទៅ​ពីរ​ស្លាបព្រាកាហ្វេ​ទៅ​ក្នុង​ទឹក​មួយ​កែវ និង​ផឹក​ទឹក​គ្រាប់ជីរ​នោះ​ជា​ការ​ស្រេច។ គ្រាប់​ធញ្ញជាតិ​នេះ​ក៏​អាច​កំចាត់​ខ្លាញ់​ក្បាល​ពោះ​ដែរ។

ខាងក្រោមនេះ គឺជារបៀបធ្វើ ភេសជ្ជៈផ្សំរវាងម្នាស់ ក្រូចនិងគ្រាប់ជីរ ជាថ្នាំសម្រកទម្ងន់ពូកែលេខ ១

​គ្រឿងផ្សំ​៖

– គ្រាប់​ជីរ ២ ស្លាបព្រា​បាយ​

– ទឹក​ខ្លះ​

​​- ក្រូចពោធិ៍សាត់ ១ ផ្លែ (​បកសំបក​រួច​)

– ម្នាស់ ២ ចំណិត​

– ស្ករ ដាក់​ដើម្បី​ឱ្យមាន​ជាតិ​ផ្អែម (​កុំ​ដាក់​ច្រើន​)

របៀប​ធ្វើ​៖

​យក​គ្រាប់​ជីរ​ត្រាំ​ទឹក​ចោល​ឱ្យ​រីក​។ បន្ទាប់មកទៀត​លាយ​គ្រឿងផ្សំ​ទាំងអស់​ចូលគ្នា ហើយ​កិន​ក្នុង​ម៉ាស៊ីន​ក្រឡុក​ឱ្យ​សព្វ​ចូលគ្នា​រួច​ពិសា​ជាការ​ស្រេច​។ ពិសា​ឱ្យបាន​ញឹកញាប់​ក្នុង​មួយ​សប្តាហ៍ លោក​អ្នកនឹង​សង្កេតឃើញ​ទម្ងន់​ចាប់ផ្តើម​ស្រក ជាពិសេស​ក្បាលពោះ​សម្បូរ​ខ្លាញ់​របស់លោក​អ្នក​តែម្តង​៕

ចែករំលែកទៅកាន់បណ្តាញសង្គម