ក្រូចឆ្មារពិតជាមានអត្ថប្រយោជន៍ច្រើនណាស់ចំពោះសុខភាពយើង

អ្នកដឹងទេថា ក្រូចឆ្មារពិតជាមានអត្ថប្រយោជន៍ច្រើនណាស់ចំពោះសុខភាពយើង។ វាមិនមែនគ្រាន់តែជារុក្ខជាតិមួយប្រភេទដែលគេប្រើប្រាស់ជាគ្រឿងផ្សំនៅក្នុងមុខម្ហូបប៉ុណ្ណោះទេ វាក៏បានផ្ដល់នូវគុណប្រយោជន៍ជាច្រើនដល់សុខភាពលោកអ្នកផងដែរ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ទាំង៧យ៉ាងដែលយើងអាចនឹងទទួលបានពីក្រូចឆ្មារ៖

១- ជួយសម្អាតមុន៖ ការលាបទឹកក្រូចឆ្មារដោយផ្ទាល់ទៅលើមុននៅលើផ្ទៃមុខរបស់អ្នក ហើយម៉ាស្សាវាថ្នមៗអាចកម្ចាត់កោសិកាស្បែកចាស់ៗ រន្ធញើសដែលកកស្ទះ និងជួយបង្កើតកោសិកាថ្មីវិញ។

២- ជួយកំចាត់ក្លិនខ្យល់ដង្ហើមមិនល្អ៖ ប្រសិនបើអ្នកមានខ្យល់ដង្ហើមមិនល្អ អ្នកត្រូវតែកម្ចាត់វាចេញដោយញ៉ាំទឹកក្រូចឆ្មារជាប្រចាំ ដែលវានឹងជួយកម្ចាត់បាក់តេរីនៅក្នុងមាត់និងក្រពេញទឹកមាត់របស់អ្នក។ ប៉ុន្តែអ្នកត្រូវលាយទឹកក្រូចឆ្មារជាមួយនឹងទឹក ដើម្បីការពារពីសារធាតុអាស៊ីតដែលអាចធ្វើឱ្យសឹករេចរឹលកាចាធ្មេញរបស់អ្នក។ អ្នកត្រូវខ្ពុរមាត់ជាមួយនឹងទឹក បន្ទាប់ពីទទួលទានទឹកក្រូចឆ្មាររួច។

៣- ជួយព្យាបាលអាការៈស្ទះដើមទ្រូង៖ ការញ៉ាំទឹកក្រូចឆ្មារជាមួយនឹងទឹកឃ្មុំអាចជួយឱ្យបំពង់កជ្រះស្រឡះ បំបាត់ក្អក ផ្តាសាយ តឹងច្រមុះ និងស្ទះដើមទ្រូងបានយ៉ាងឆាប់រហ័ស ពីព្រោះជាតិអាស៊ីតនៅក្នុងក្រូចឆ្មារជួយកាត់ស្លេះចេញមកក្រៅបានយ៉ាងងាយ។ ចូរញ៉ាំទឹកក្តៅជាមួយនឹងក្រូចឆ្មារនិងទឹកឃ្មុំមួយពែងតែចំនួនបីដងក្នុងមួយថ្ងៃ វានឹងជួយព្យាបាលរោគសញ្ញាមួយនេះឱ្យបានជាសះស្បើយយ៉ាងឆាប់រហ័ស។

៤- ជួយព្យាបាលជំងឺទល់លាមក៖ ញ៉ាំទឹកក្រូចឆ្មារពេលព្រឹកមុនពេលញ៉ាំអាហារជួយកម្ចាត់ការស្ទះលាមកក្នុងពោះវៀន។ អ្នកដែលមានជំងឺទល់លាមកអាចត្រឡប់មកមានស្ថានភាពធូរស្បើយឡើងវិញបានយ៉ាងឆាប់រហ័ស។ អ្នកត្រូវញ៉ាំទឹកក្រូចឆ្មារនិងទឹកឃ្មុំមួយពែងតែឱ្យបានបីដងក្នុងថ្ងៃ។

៥- ជួយបន្សាបជាតិពុលក្នុងរាងកាយ៖ ជាធម្មតា អ្នកដឹងហើយថា នៅក្នុងរាងកាយរបស់អ្នកប្រមូលផ្តុំដោយជាតិពុលដែលទទួលបានមកពីបរិយាកាសនៅជុំវិញដូចជា ចំណីអាហារ ធូលី និងភេសជ្ជៈផ្សេងៗ។ ការញ៉ាំទឹកក្រូចឆ្មារនឹងជួយបន្សាបជាតិពុលទាំងនោះពីរាងកាយ តម្រងនោម និងថ្លើមរបស់អ្នកយ៉ាងឆាប់រហ័ស។

៦- ជួយដល់ប្រព័ន្ធភាពស៊ាំរាងកាយ៖ ការញ៉ាំទឹកក្រូចឆ្មារនិងទឹកឃ្មុំយ៉ាងតិចពីរដងក្នុងមួយថ្ងៃជួយដល់ប្រព័ន្ធភាពស៊ាំនៃរាងកាយរបស់អ្នកបានយ៉ាងល្អ។ទឹកក្រូចឆ្មារមានវីតាមីន C ខ្ពស់ ប៉ូតាស្យូម(Potassium) និងសារធាតុប្រឆាំងអុកស៊ីតកម្ម(antioxidant) ដែលសំខាន់សម្រាប់សុខភាពនិងធ្វើឱ្យប្រព័ន្ធភាពស៊ាំរាងកាយរឹងមាំ។

៧- ជួយដល់ការសម្រកទម្ងន់៖ ញ៉ាំទឹកក្រូចឆ្មារនៅពេលព្រឹកព្រលឹមនឹងជួយឱ្យបង្កើតសមត្ថភាពរបស់ប្រព័ន្ធភាពស៊ាំ ធ្វើឱ្យការរំលាយអាហារបានលឿន ហើយពោះវៀននឹងដំណើរការបានល្អ។ ការបន្ថែមទឹកឃ្មុំជាមួយនឹងទឹកក្រូចឆ្មារនឹងជួយបង្កើនថាមពល ព្រមជំនួយទៅដល់ដំណើរការស្រកទម្ងន់។ ទឹកក្រូចឆ្មារនឹងជួយកាត់បន្ថយការស្រេកឃ្លានរបស់អ្នក។

©️ គ្រឹះស្ថានហាតប៊ុក

ចែករំលែកទៅកាន់បណ្តាញសង្គម