ឆ្នាំនេះ ទិន្នផលគ្រាប់ស្វាយចន្ទី កម្ពុជាធ្លាក់ចុះជិតពាក់កណ្តាល ហើយតម្លៃក៏ធ្លាក់ ដោយចន្ទីសើម មានតម្លៃ ត្រឹមជាង ២ពាន់រៀលក្នុងមួយគីឡូក្រាម

នៅឆ្នាំនេះ ទិន្នផលគ្រាប់ស្វាយចន្ទី កម្ពុជាធ្លាក់ចុះជិតពាក់កណ្តាល នៅក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២២នេះ ដោយសារតែបញ្ហាអាកាសធាតុ ពោល គឺកសិករ សមាជិករបស់សមាគម អាចផលិតបានត្រឹមតែក្នុងរង្វង់ពី ៥៧ម៉ឺនតោនទៅ ៦០ម៉ឺនប៉ុណ្ណោះ ដោយក្នុងនោះជាង៥០ម៉ឺនតោន បានលក់ទៅឱ្យឈ្មួញវៀតណាម និងនៅសល់ក្នុងឃ្លាំងប្រមាណជាង ១០តោនទៀត។ នេះបើតោងតាម លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ឱ្យដឹងកាលពីថ្ងៃទី១៩ ខែឧសភានេះ ។

នៅឆ្នាំនេះកសិករបានប្រឈមនឹងការខាតបង់យ៉ាងខ្លាំង ស្របពេលដែលវិបត្តិពិភពលោកបានធ្វើឱ្យ ជី ប្រេង និងថ្នាំកសិកម្មឡើងថ្លៃ ខណៈដែលតម្លៃគ្រាប់ស្វាយចន្ទី បានធ្លាក់ថ្លៃ។ បច្ចុប្បន្ននេះតម្លៃគ្រាប់ស្វាយចន្ទីសើម បានធ្លាក់ចុះមកតម្លៃ ចន្លោះពី ២ពាន់រៀលទៅ ៣ពាន់រៀល និងតម្លៃគ្រាប់ស្ងួត មានតម្លៃចន្លោះ ៥៨០០រៀល ទៅ ៦៨០០រៀល ទៅតាមគុណភាពនៃគ្រាប់ ៕

តម្លៃស្វាយចន្ទី

ចែករំលែកទៅកាន់បណ្តាញសង្គម