អ្នកឧកញ៉ា សុខ គង់ ឡើងភូមិគ្រឹះថ្មី នៅលើកំពូលភ្នំបូកគោ យ៉ាងធំស្កឹមស្កៃ

កាលពីថ្ងៃទី១៨ ខែឧសភា អ្នកឧកញ៉ា សុខ គង់ និងលោកជំទាវ គឹម ឡេង ព្រមទាំងក្រុមគ្រួសារ បានរៀបចំពិធីឡើងភូមិគ្រឹះលម្ហែដ៏ស្កឹមស្កៃលើកំពូលភ្នំបូកគោ ក្នុងនោះក៏មានពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន២៦៨អង្គផងដែរ។ កម្មវិធីឡើងភូមិគ្រឹះដ៏ឱឡារឹកនេះ មានការអញ្ជើញចូលរួមពីសំណាក់អ្នកមុខអ្នកការ មន្ត្រីរាជការ រួមមាន ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនទៀត ដែលសុទ្ធសឹងតែអ្នកជំនួញមានមុខមាត់ល្បីៗនៅកម្ពុជា ។

គួរបញ្ជាក់ផងដែរថា កន្លងមក អ្នកឧកញ៉ា ក៏ធ្លាប់បានបញ្ជាក់ថា ក្រុមហ៊ុនលោក បានវិនិយោគ និងអភិវឌ្ឍនលើរមណីយដ្ឋានបូកគោ ដែលគេអាចកត់សម្គាល់ឃើញថា អ្នកឧកញ៉ា សុខ គង់ បានរួមចំណែកយ៉ាងធំធេងក្នុងការកែប្រែមុខមាត់រមនីយដ្ឋានភ្នំបូកគោ។

ចែករំលែកទៅកាន់បណ្តាញសង្គម