ដាក់​ខ្ទឹម​មួយ​កំពឹស​ក្រោម​ខ្នើយ ពេលដឹងមូលហេតុ អ្នកច្បាស់ជាចង់ធ្វើតាមភ្លាម

យើង​អាច​និយាយបានថា​ខ្ទឹមស​ជា​អាហារ​ល្អ​ដល់​សុខភាព​បំផុត​មួយ​លើ​ពិភពលោក​។ វា​ផ្ទុក​ទៅដោយ​សារជាតិ​ចិញ្ចឹម​ល្អៗ និង​ផ្តល់នូវ​អត្ថប្រយោជន៍​ជាច្រើន​ចំពោះ​សុខភាព​។

​នេះ​គឺ​មូលហេតុ​ដែល​អ្នក​គួរ​ទទួលទាន​ខ្ទឹមស​រាល់ថ្ងៃ​។ ដូចដែល​យើង​បានដឹង​ហើយ ខ្ទឹមស​ត្រូវបាន​ប្រើ​ធ្វើជា​គ្រឿងផ្សំ​ដើម្បី​ការពារ និង​ព្យាបាល​បញ្ហា​សុខភាព​ជាច្រើន​ដូចជា បញ្ហា​ថ្លើម​ និង​ជំងឺ​ផ្សេងៗ ទប់ស្កាត់​និង​ព្យាបាល​ទំពែក​ក្បាល សម្អាត​សរសៃឈា.ម ​និង​បន្សុទ្ធ​ឈា.ម កាត់បន្ថយ​អាកា​រៈ​គ្រុនក្តៅ​និង​ផ្តាសាយ ហើយ​វា​ក៏​អស្ចារ្យ​មិនគួរ​ឱ្យ​ជឿ​សម្រាប់​ព្យាបាល​ជំងឺ​ផ្លូវដង្ហើម​ផងដែរ​។

​តើ​លោក​អ្នកដឹង​ទេ​ថា ជនជាតិ​អេ​ហ្ស៊ី​ប​បាន​ទំពារ​ខ្ទឹមស​ខណៈ​កំពុង​សាងសង់​ប្រាសាទ​ពីរ៉ាមីត​ដែរ​ទេ​? សារធាតុ​ខ្លាំងក្លា​បំផុត​រកឃើញ​ក្នុង​ខ្ទឹម​សគឺ Allicin​។ លោកអ្នក​អាច​បង្កើន​ថាមពល​នៅពេល​ទំពារ​ខ្ទឹមស ប៉ុន្តែ​ពេល​ត្រូវ​ទឹក​ក្តៅ​វា​នឹង​ពុំមាន​ថាមពល​នោះទេ​។ នេះហើយ​ជា​មូល​ហេតុដែល​លោកអ្នក​ត្រូវ​ទំពារ​វា ១៥ នាទី សឹម​លេប​ចូល​ពោះ​តាម​ក្រោយ​។ លោកអ្នក​អាច​ពិសា​ផ្គួប​ជាមួយ​ជីរវ៉ាន់ស៊ុយ​និង​ប្រេង​អូ​លីវ​ដើម្បី​បន្ថយ​ក្លិន​របស់​វា​។​

​មូលហេតុ​អ្វី​បានជា​ដាក់​ខ្ទឹមស​ក្រោម​ខ្នើយ​?

​​លោកអ្នក​ច្បាស់​ជា​ធ្លាប់​ឮ​គេ​ថា​ដាក់​ខ្ទឹមស​ក្រោម​ខ្នើយ​ដើម្បី​គេង​ឆាប់​លក់ មែន​ទេ​? អ្នក​ខ្លះទៀត​និយាយថា ដាក់​ខ្ទឹមស​ក្នុង​ហោប៉ៅ​គឺ​ដើម្បី​នាំ​សំណាង​។ មនុស្ស​ជុំវិញ​ពិភពលោក​បាន​យក​ខ្ទឹម​ត្រដុស​ខ្ទះ​ឆា និង​ឆ្នាំង​ដើម្បី​បណ្តេញ​វិញ្ញាណ​ព្រាយ​បិសាច​។ នេះហើយ​ជា​មូល​ហេតុដែល​លោកអ្នក​គួរ​សាក​ដាក់​ខ្ទឹមស​ក្រោម​ខ្នើយ​។

ដាក់​ខ្ទឹមស​តែមួយ​កំពឹស​ក្នុង​ហោប៉ៅ ឬ​ក្រោម​ខ្នើយកើយ វា​នឹង​ជួយ​ឱ្យ​លោកអ្នក​គេង​បាន​លក់​ស្រួល និង​ជួយ​កម្ចាត់​រាល់​ថាមពល​អវិជ្ជមាន​នៅ​ជុំវិញខ្លួន ព្រមទាំង​ជួយ​ឱ្យ​គេង​យល់សប្តិ​ល្អ និង​នាំ​សំណាង​មកដល់​អ្នក​គេង​ទៀតផង​៕

ចែករំលែកទៅកាន់បណ្តាញសង្គម