អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ នាំយកសំឡីអនាម័យ​ ៤ពាន់ដុំ ចែកដល់សិស្សានុសិស្សនៅស្រុកបាទី និងកម្មការិនីរោចក្រ​ នៅខណ្ឌកំបូល​

(ភ្នំពេញ)៖ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) បាន នាំយកសំឡីអនាម័យ​ ៤ពាន់ដុំ ចែកដល់សិស្សានុសិស្សនៅស្រុកបាទី និងកម្មការិនីរោចក្រ​ នៅខណ្ឌកំបូល​ ដែរយុទ្ធនាការនេះបានធ្វើឡើងក្រោមប្រធានបទ «បញ្ឈប់ការរើសអើង» គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ។

បើតាមអង្គការ AHF ក្នុងចំណោមមនុស្សជាង ១.៨ពាន់លាននាក់នៅទូទាំងពិភពលោក ដែលមករដូវ ៥០០លាននាក់ មិនអាចទទួលបានទីកន្លែងសុវត្ថិភាព និងផលិតផលរក្សាអនាម័យ ដើម្បីគ្រប់គ្រងសុខភាពការមករដូវរបស់ពួកគេ។ កង្វះខាត និងតម្លៃទីផ្សាខ្ពស់ដែលបង្កឡើងដោយជំងឺកូវីដ-១៩ ក៏បានធ្វើឱ្យការទិញផលិតផល អនាម័យកាន់តែលំបាកនៅទូទាំងពិភពលោក។ កង្វះខាតទាំងនេះបណ្តាលឱ្យមនុស្សដែលមករដូវមានការលំបាក រួមទាំងការខកខានមិនបានចូលរៀនរហូតដល់ ១៨ថ្ងៃ ក្នុងឆ្នាំសិក្សារបស់ពួកគេ ការធ្លាក់ទឹកចិត្តដោយសារតែការមាក់ងាយ និងការរើសអើង និងហានិភ័យកាន់តែច្រើន ក្នុងការធ្លាក់ខ្លួនជាជនរងគ្រោះនៃការជួញដូរផ្លូវភេទ។

ទិវាសុខភាពពេលមករដូវ ត្រូវបានទទួលស្គាល់ទូទាំងពិភពលោកនៅថ្ងៃទី២៨ ខែឧសភា ហើយត្រូវបានបង្កើតឡើងជាលើកដំបូងដោយអ្នកតស៊ូមតិនៅក្នុងឆ្នាំ២០១៤ ដើម្បីបង្ហាញពីសារៈសំខាន់នៃការអប់រំការគ្រប់គ្រងសុខភាពពេលមករដូវ ដែលផ្តល់សិទ្ធិអំណាចដល់មនុស្សទាំងអស់ដែលមករដូវ ដើម្បីចូលរួមយ៉ាងពេញ លេញនៅក្នុងសង្គម និងរស់នៅក្នុងជីវិតដែលមានសុខភាពល្អ និងសម្រេចចិត្តដោយខ្លួនឯង។

ក្រុមការងារ AHF តាមបណ្តាប្រទេសបានរៀបចំព្រឹត្តិការណ៍រំលឹកខួបអនុស្សាវរីយ៍ និងផ្តល់ព័ត៌មានសម្រាប់ឆ្នាំ២០២២។ អង្គការមូលនិធិថែទាំសុខភាពអេដស៍កម្ពុជា និងសហការជាមួយអង្គការខេមរា និងស្ថាប័នផ្សេងៗទៀត រៀបចំទិវានេះដូចជា៖

* លើបណ្តាញសង្គម ចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ផ្សាយបន្តផ្ទាល់ និងសំណួរចម្លើយយករង្វាន់

* ថ្ងៃសុក្រទី២០ ខែឧសភា ឆ្នាំ២០២២ នៅវិទ្យាល័យហ៊ុន សែន ១មិថុនា ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ

* ថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២ ទីតាំងរោងចក្រ Ocean Apparel Manufacturing Co.,Ltd រាជធានីភ្នំពេញ

* ថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០២២ ទីតាំងវិទ្យាល័យហ៊ុន សែន ពងទឹក ខេត្តស្វាយរៀង៕

ចែករំលែកទៅកាន់បណ្តាញសង្គម