YouTuber ជនជាតិខ្មែរ​ កំពុងធ្វើឲ្យពិភពលោក ចាប់​អារម្មណ៍​ ដោយសារស៊ីស្បែកជើង​ជ្រលក់​អំបិល​ម្ទេស

នៅពេល​ថ្មីៗនេះ​ YouTuber ជនជាតិខ្មែរ ត្រូវបាន​កាសែតថៃ​ ចុះ​ពត៌មាន អំពីការដែល YouTuber ជនជាតិខ្មែរ មួយរូបនេះ បង្ហាញការញ៉ាំជាមួយនឹងមុខម្ហូបប្លែកៗជានិច្ច រហូតដល់យកស្បែកជើង​ជ្រលក់​អំបិល​ម្ទេសញ៉ាំទៀតផង ។ តែទោះជាយ៉ាងណា YouTuber មួយរូបនេះ ក៏បាននិយាយនៅក្នុងវីដេអូដែរថា “វីដេអូ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​កម្សាន្ត​ប៉ុណ្ណោះ កុំ​​ធ្វើវា​នៅ​ផ្ទះ” ។

បន្ទាប់ពីឃ្លីបនេះ ត្រូវបានចេញផ្សាយ អ្នកនិយមលេងអ៊ីនធឺណេតបាននាំគ្នា Comment ចំពោះការញ៉ាំមុខម្ហូបចំឡែកជាមួយទឹកម្ទេស ដូចជា ឥដ្ឋ ថ្ម សំបកកង់ជាដើម ខណៈអ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនយល់ថាមិនសមរម្យ។ ហើយខ្លាចថា វីដេអូនេះ ធ្វើឲ្យកុមារអាចធ្វើតាម រហូតដល់វាមានឥទ្ធិពលអាក្រក់លើរាងកាយ។

ចំណែកអ្នកលេងបណ្តាញសង្គមនៅក្នុងប្រទេសកម្ពុជាមួយភាគធំ ក៏បានបញ្ចេញមិតិជាច្រើន មិនគាំទ្រក្នុងការសកម្មភាពថតចែករំលែកវីដេអូបែបនេះនោះដែរ ។ ចុះប្រិយមិត្តអ្នកអាន យល់យ៉ាងណាវិញ?

ចែករំលែកទៅកាន់បណ្តាញសង្គម