ទទួលទានផ្លែទំពាំងបាយជូរជារៀងរាល់ថ្ងៃ ក្នុងរយៈពេលមួយខែពេញ ពេលឃើញលទ្ធផល លោកអ្នក​ច្បាស់​ជា​ចង់​ទទួលទានភ្លាម​ៗ

ផ្លែទំពាំងបាយជូរ សម្បូរទៅដោយសារធាតុប៉ូតាស្យូម កាបូអ៊ីដ្រាត ប្រូតេអ៊ីន វីតាមីន A វីតាមីន C កាល់ស្យូម ជាតិដែក វីតាមីន B6 និងម៉ាញ៉េស្យូម។ វាគឺជាផ្លែឈើដែលមានរសជាតិឈ្ងុយឆ្ងាញ់ ហើយមានរូបរាងតូចៗ។

អ្វីដែលសំខាន់ ប្រសិនបើអ្នកញ៉ាំផ្លែទំពាំងបាយជូរជារៀងរាល់ថ្ងៃ ក្នុងរយៈពេលមួយខែពេញ អ្នកប្រហែលជាពេញចិត្តនឹងលទ្ធផលដែលអ្នកបានឃើញចំពោះសុខភាពរាងកាយទាំងមូលរបស់អ្នក ដែលរួមមានដូចខាងក្រោម៖

១. អ្នកនឹងមានសុខភាពបេះដូងល្អ៖ ផ្លែទំពាំងបាយជូរ ផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះហានិភ័យនៃជំងឺសរសៃឈាមបេះដូង។ ទន្ទឹមនឹងនេះ វាក៏មានផ្ទុកនូវសារធាតុប៉ូលីហ្វេណុល (Polyphenols) ផងដែរ ។

ជាការណ៍ពិត ការសិក្សាមួយ ដែលធ្វើឡើងដោយអ្នកស្រាវជ្រាវនៅសាលាវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យបូស្តុនបានរកឃើញថា សារធាតុប៉ូលីហ្វេណុល អាចកាត់បន្ថយកម្រិត LDL (កូលេស្តេរ៉ូល) នៅក្នុងសរសៃឈាមបេះដូង។

២. អ្នកនឹងមានប្រព័ន្ធរំលាយអាហារដែលមានសុខភាពល្អ៖ ទំពាំងបាយជូរមានផ្ទុកនូវជាតិសរសៃ (Fiber) ដូច្នេះហើយវាជួយប្រព័ន្ធរំលាយអាហារឱ្យដើរបានស្រួល។ អ្វីដែលប្រសើរជាងនេះ គឺជាតិសរសៃដែលមាននៅក្នុងផ្លែទំពាំងបាយជូភាគច្រើនត្រូវបានបង្កើតឡើងដោយជាតិសរសៃរលាយ ដូច្នេះនៅពេលវាធ្វើចលនាឆ្លងកាត់ពោះវៀន វានឹងធ្វើឱ្យពោះវៀនរបស់អ្នកមានសុខភាពល្អ។ ទឹកនៅខាងក្នុងទំពាំងបាយជូរក៏ជាសមាសធាតុសំខាន់ដែលជួយដល់ការរំលាយអាហារផងដែរ។

៣. អ្នកនឹងមានថាមពលកាន់តែខ្លាំង៖ ផ្លែទំពាំងបាយជូរមានផ្ទុកសារធាតុកាបូអ៊ីដ្រាត ពិសេសសែលុយឡូស ដែលជាកម្លាំងជំរុញថាមពលតាមធម្មជាតិ ។ អ្នកអាចច្របាច់ទំពាំងបាយជូរមួយក្តាប់តូចនៅក្នុងមាត់អ្នក នោះអ្នកនឹងមានថាមពលភ្លាមៗ។ ហើយអ្វីដែលកាន់តែប្រសើរនោះ ដោយសារតែបរិមាណជាតិសរសៃខ្ពស់នៅក្នុងទំពាំងបាយជូរត្រូវបានរំលាយយឺត វានឹងផ្តល់ឱ្យអ្នកនូវថាមពលបានកាន់តែយូរ។

ចែករំលែកទៅកាន់បណ្តាញសង្គម