​ទឹកឃ្មុំ​ លាយជាមួយ ទឹកដោះគោ អាចជួយព្យាបាល​ ការ​គេង​មិន​លក់

ទឹកឃ្មុំ​ជាមួយ​ទឹកដោះគោឆៅ ជា​ឱសថ​មាន​ប្រសិទ្ធ​ភាពជា​យូរយារ​ណាស់​មកហើយ​ស​ម្រា​ប់​ជួយ​ឱ្យ​ឆាប់​ងងុយគេង ។ ទឹកឃ្មុំ និង​ទឹកដោះគោឆៅ​ត្រូវបាន​ប្រើ​តាំងពី​យូរយារ​ណាស់​មកហើយ​ស​ម្រា​ប់​ព្យាបាល​ការ​គេង​មិន​លក់​។ ផឹក​វា តែមួយ​មុខដាច់​ដោយឡែក​ពីគ្នា​ក៏​អាច​ងងុយគេង​បានដែរ ប៉ុន្តែ​បើ​លាយ​ចូលគ្នា​គឺ​រឹត​តែមាន​ប្រសិទ្ធភាព​។

ប្រសិនបើ​លោកអ្នក​គេង​មិន​លក់ លោកអ្នក​គួរ​សាកល្បងវិធីធម្មជាតិមួយនេះបាន

គ្រឿងផ្សំ៖

  • ទឹកដោះគោឆៅ ១ កំប៉ុង
  • ទឹកឃ្មុំ ១ ស្លាបព្រា​បាយ

របៀប​ធ្វើ​៖

១. ដាំ​ទឹកដោះគោឆៅ​ក្នុង​កូន​ខ្ទះ​មួយ តែ​កុំឱ្យ​ពុះ គ្រាន់តែ​ឱ្យ​វា​មាន​កម្តៅ​ក្តៅ​ល្មម​។

២. ដក​ចេញពី​ភ្លើង ដាក់ចូល​ក្នុង​កែវ រួច​ដាក់​ទឹកឃ្មុំ​ចូល ១ ស្លាបព្រា​បាយ​។

​៣. កូរ​ឱ្យ​សព្វ រួច​ក្រេប​សន្សឹមៗ​មុន​ចូល​គេង​។

ចំណាំ​៖ សម្រាប់​អ្នក​ដែល​ស៊ាំ​នឹង​ទឹកដោះគោឆៅ សូម​ជំនួស​ដោយ​ទឹក​សណ្តែក ឬ​ទឹកបាយ​៕

ចែករំលែកទៅកាន់បណ្តាញសង្គម