ព្យាបាលក្រពះ តាមធម្មជាតិ ដោយមិនចាំបាច់លេបថ្នាំគីមី

ជំងឺក្រពះអាចកើតឡើងចំពោះមនុស្សគ្រប់រូប ជាពិសេសអ្នកធ្វើការងារព្រោះតែការទទួលទានអាហារមិនបានទៀងពេលវេលាត្រឹមត្រូវ។ ហើយចំពោះអ្នកដែលកើតមានជំងឺនេះពិតជាពិបាកនៅក្នុងខ្លួនណាស់ ពេលវាធ្វើទុក្ខម្តងៗ អ្នកខ្លះឈឺរហូតលេបថ្នាំដល់ដំបៅក្រពះពោះវៀនផងក៏មានដែរ។

ប៉ុន្តែលោកអ្នកក៏អាចព្យាបាល និងកាត់បន្ថយអាការឈឺក្រពះបានដែរ ដោយមិនចាំបាច់ពឹងថ្នាំគីមីនោះទេ ងាយៗដោយគ្រាន់តែទទួលទានអាស់នេះទាំងអស់នេះគឺ៖

  1. ទទួលទាន់ទឹកឆ្អឹងស៊ុប
  2. ទទួលទានអាហារសម្បូរជាតិម៉ាញ៉េស្យូម មានដូចជា (នំបុ័ង, គ្រាប់​ផ្កាឈូករ័ត្ន, អាល់ម៉ុង, ស្ពៃខៀវ, សូកូឡា​ខ្មៅ, បន្លែ, ចេក…)
  3. តមអាហារដែលមានជាតិស្ករ ឬផ្អែមពេក
  4. ទទួលទានអាហារសម្បូ ប្រូបាយអូទិក ដូចជា យ៉ាអួរជាដើម ការទទួលទានជាតិសរសៃ និងប្រូបាយអូទិក អាចបង្កើនបាក់តេរីល្អក្នុងក្រពះ-ពោះវៀនរបស់អ្នក ដែលអាចសម្រួលដល់មេតាប៉ូលីសអាហារបានល្អ។
  5. ទទួលទានអាហារពពួក Fibre មានដូចជា (ប៉ោម, សណ្ដែក​បៃតង, ដំឡូង​ជ្វា, ល្ពៅ, Strawberry …)
  6. គ្រប់គ្រងភាពស្រ្តេស
  7. រក្សាសំណើមក្នុងខ្លួន តាមរយៈផឹកទឹកឲ្យបានគ្រប់គ្រាន់
  8. ហាមទទួលទានអាហាកែច្នៃ
  9. ដើរឲ្យបានច្រើន ឬហាត់ប្រាណឲ្យបានទៀងទាត់
ចែករំលែកទៅកាន់បណ្តាញសង្គម