BTS នឹងជួបប្រធានាធិបតីអាមេរិក Joe Biden នៅសេតវិមាន White House

BTS គ្រោងនឹងជួបជាមួយប្រធានាធិបតី Joe Biden នៅថ្ងៃអង្គារ ទី ៣១ ខែ ឧសភា ខាងមុខនេះ នៅសេតវិមាន White House ដើម្បីពិភាក្សាអំពីការ «ការស្អប់ខ្ពើមជនជាតិអាស៊ី» ក៏ដូចជាអបអរ ខែនៃបេតិកភណ្ឌជនជាតិដើមកោះហាវ៉ៃ/ប៉ាស៊ីហ្វិក របស់ជនជាតិអាមេរិក និងអាស៊ី ផងដែរ។ នេះបើ យោងតាមសេចក្ដីជូនដំណឹងរបស់ White House នៅថ្ងៃទី ២៦ ខែឧសភា នេះ។

គួរបញ្ជាក់ផងដែរថា ចាប់តំាង​ពីដើម​ឆ្នាំ​២០២០ ​ក្រោយការផ្ទុះ​ឆ្លង​រាតត្បាត​ជា​សកល​នៃ​ជំងឺ​កូវីដ១៩​ដែល​មាន​ប្រភព​មក​ពី​ទីក្រុង​ Wuhan​ ប្រទេស​ចិន ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ មាន​ការកើន​ឡើង​នូវ​ឧក្រិដ្ឋកម្ម​ស្អប់​ខ្ពើមជាតិ​សាសន៍​អាស៊ី​ ស្ទើរ​គ្រប់​រូបភាព​ចាប់ពី​ការបញ្ចេញ​កាយវិកា​ស្អប់ខ្ពើម​ ការជេរប្រមាថ ​ការលួចវាយ​ឆ្មក់​ដោយ​ហិង្សា​ ឬ ​ការប្រើ​ហិង្សា​ដោយ​ចំហ ​ការលួច​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ ​រហូត​ដល់​ការបាញ់សម្លាប់ ឬ​ប៉ុនប៉ង​ចាក់​សម្លាប់​ជាដើម។

ចែករំលែកទៅកាន់បណ្តាញសង្គម