យើងបានដឹងរួចមកហើយថាក្រូចភ្លាមជាប្រភេទផ្លែឈើផ្តល់អត្ថប្រយោជន៍ខ្ពស់។ ក្រូចភ្លាមានប្រសិទ្ធភាពខ្ពស់ក្នុងការលើកកម្ពស់ការរស់នៅ ជួយដល់រូបសម្រស់ និងជំរុញផ្នែកសុខភាព។
ក្រូចភ្លាគឺជាថ្នាំសម្លាប់សត្វល្អិតបែបធម្មជាតិ ហើយទឹករបស់វាជាភ្នាក់ងារលាងសម្អាតដ៏មានប្រសិទ្ធភាព។ វាជួយជំរុញអារម្មណ៍ស្រស់ស្រាយ និងត្រូវបានប្រើញឹកញាប់សម្រាប់ព្យាបាលមនុស្សដែលមានសម្ពាធផ្លូវចិត្ត និងធុញថប់តឹងទ្រូង។
ខាងក្រោមនេះគឺជាហេតុផលដែលលោកអ្នកគួរកាត់ក្រូចភ្លាជាបីឬបួនកង់ដាក់ក្បែរគ្រែដេក។
១. កាត់ក្រូចភ្លាមួយផ្លែឱ្យចំហរមាត់ រួចដាក់ក្នុងកូនចានមួយទុកចោលមួយយប់។ វានឹងបំភាយក្លិនដ៏អស្ចារ្យពេញបន្ទប់គេង។ ក្រូចភ្លាដើរតួជាថ្នាំបាញ់បន្សុទ្ធខ្យល់ដ៏មានប្រសិទ្ធភាព ដែលគ្មានជាតិគីមី។
២. ការស្រូបយកក្លិនក្រូចភ្លាពេញមួយយប់នឹងជួយជំរុញការដកដង្ហើមរបស់អ្នក ហើយអ្នកនឹងក្រោកឡើងជាមួយនឹងខួរក្បាលស្រឡះល្អ និងបំពង់កជ្រះស្រឡះគ្មានស្លេស។ ដូច្នេះ ប្រសិនបើលោកអ្នកកំពុងកើតជំងឺហឺត ឬ កំពុងកើតផ្តាសាយ ឬអាឡែស៊ី លោកអ្នកគួរសាកល្បងវិធីមួយនេះ។
៣. លើកចានក្រូចភ្លាមកហិត និងស្រូបក្លិនពេលភ្ញាក់ឡើង ថាមពលរបស់អ្នកនឹងកើនឡើង ហើយលោកអ្នកនឹងមានអារម្មណ៍រហ័សរហួនភ្លាមៗ។ វាល្អជាងកាហ្វេ ឬភេសជ្ជៈប៉ូវកម្លាំងដែលពោរពេញដោយជាតិស្ករ៕
