ក្មេងស្រីអាយុ 11 ឆ្នាំម្នាក់បានរស់រានមានជីវិតពីការបាញ់ប្រហារដ៏រន្ធត់ នៅសាលារៀនក្នុងទីក្រុង Uvalde រដ្ឋតិចសាស់ ដោយសារនាងបានធ្វើរឿងមួយនេះ

ក្មេងស្រីអាយុ 11 ឆ្នាំម្នាក់បានរស់រានមានជីវិតពីការបាញ់ប្រហារដ៏រន្ធត់ នៅសាលារៀនក្នុងទីក្រុង Uvalde រដ្ឋតិចសាស់ ដោយសារនាងបានយកឈាមមិត្តរួមថ្នាក់ ដែលស្លាប់មកប្រឡាក់លើខ្លួន ដើម្បីធ្វើជាស្លាប់បំភ័នភ្នែកខ្មាន់កាំភ្លើង បន្ទាប់ពីខ្មាន់កាំភ្លើង Salvador Ramos បើកការបាញ់ប្រហារ ដោយបានសម្លាប់មិត្តរួមថ្នាក់របស់នាងចំនួន ១៩នាក់ ក៏ដូចជាគ្រូបង្រៀនពីរនាក់ផងដែរ ។

គួរបញ្ជាក់ជាថ្មីថា ខ្មាន់កាំភ្លើងអាយុ១៨ឆ្នាំឈ្មោះ Salvador Ramos បានសម្លាប់សិស្សចំនួន១៩នាក់និងគ្រូបង្រៀន២នាក់ នៅសាលាបឋមសិក្សា Robb ក្នុងទីក្រុង Uvalde ដោយប្រើប្រាស់កាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិ AR-15 ។

នោះគឺជាការបាញ់ប្រហារដ៏សាហាវបំផុតនៅសាលាបឋមសិក្សារបស់សហរដ្ឋអាមេរិក ចាប់តាំងពីខ្មាន់កាំភ្លើងបានសម្លាប់កុមារចំនួន២០នាក់ និងមនុស្សពេញវ័យ៦នាក់ នៅឯសាលាបឋមសិក្សា Sandy Hook ក្នុងទីក្រុង Newtown រដ្ឋ Connecticut កាលពីជិតមួយទសវត្សរ៍មុន។

ហើយហេតុការណ៍ថ្មីនេះ បានកើតឡើងត្រឹមតែ ១០ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីខ្មាន់កាំភ្លើង សម្លាប់អ្នកទិញទំនិញ និងបុគ្គលិកស្បែកខ្មៅចំនួន ១០ នាក់នៅផ្សារទំនើបមួយក្នុងទីក្រុង Buffalo រដ្ឋញូវយ៉ក ក្នុងអ្វីដែលអាជ្ញាធរនិយាយថា ជាការវាយប្រហារប្រកាន់ពូជសាសន៍៕

 

ចែករំលែកទៅកាន់បណ្តាញសង្គម