យន្តហោះ ដឹកមនុស្ស២២នាក់ បានបាត់ដំណឹង ក្រោយហោះឡើងបានតែបន្តិច

នៅរសៀលថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០២២ នេះ ក្រុមហ៊ុនអាកាសចរណ៍ ឯកជន តារ៉ា អ៊ែរ (Tara Air) បាននិយាយថា យន្តហោះប្រភេទ ធ្វីន អូតឺ (Twin Otter) របស់ខ្លួន បានបាត់នៅក្នុងប្រទេសនេប៉ាល់កាលពីថ្ងៃអាទិត្យជាមួយនឹងមនុស្ស 22 នាក់នៅលើយន្តហោះ។

លោក Sudarshan Bartaula អ្នកនាំពាក្យក្រុមហ៊ុន Tara Air បានប្រាប់ AFP ថា “ជើងហោះហើរក្នុងស្រុកមួយដែលបានធ្វើដំណើរទៅកាន់ Jomsom ពី Pokhara បានបាត់បង់ទំនាក់ទំនង” លោក​បាន​និយាយ​ថា មាន​អ្នក​ដំណើរ​១៩​នាក់​នៅ​លើ​យន្តហោះ និង​សមាជិក​នាវិក​៣​នាក់ ។

យន្តហោះនោះ មានគោលដៅធ្វើដំណើរ ពីទីក្រុងទេសចរណ៍ ប៉ូការ៉ា (Pokhara) ចម្ងាយប្រហែល២០០គីឡូម៉ែត្រ ពីភាគពាយព្យ រដ្ឋធានីកដ្ឋមណ្ឌូ ឆ្ពោះទៅកាន់ទីក្រុង ចូមសុម (Jomsom) ដែលស្ថិតចម្ងាយប្រហែល ៨០គីឡូម៉ែត្រ ពីភាគពាយព្យនៃទីក្រុង Pokhara។ វាត្រូវគេរំពឹងថា នឹងប្រើពេលធ្វើដំណើរត្រឹម ១៥នាទីប៉ុណ្ណោះ ប៉ុន្តែបានដាច់ការទាក់ទង ក្រោយហោះឡើងបានតែបន្តិច។

 

 

ចែករំលែកទៅកាន់បណ្តាញសង្គម