ប្រទេសថៃ រកឃើញករណីអុតស្វាលើកដំបូង ខណៈមនុស្សប្រមាណ១២នាក់ ប្រឈមនឹងហានិភ័យឆ្លង

ប្រទេសថៃ បានរកឃើញករណីអុតស្វា (Monkeypox) លើកដំបូង លើអ្នកដំណើរតាមផ្លូវអាកាសដែលធ្វើដំណើរមកពីទ្វីបអឺរ៉ុប និងបានឈប់នៅអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុងបាងកក ដើម្បីត្រៀមធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី។ នេះបើយោងតាមការចេញផ្សាយរបស់ Thai PBS World កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២២ ម្សិលមិញនេះ ។

លោក​វេជ្ជបណ្ឌិត Chakkarat Pittayawonganon ប្រធាន​ការិយាល័យ​រោគ​រាតត្បាតរបស់ប្រទេសថៃ បានបញ្ជាក់ថា ក្នុងនោះ មានសមាជិកនាវិក ១២ នាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកធ្វើដំណើរឆ្លងមេរោគនោះ ហើយត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេក្នុងប្រទេសថៃរយៈពេលប្រាំពីរថ្ងៃសិន ឬអាចនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករហូតដល់ពេល ២១ ថ្ងៃដើម្បីតាមដានរោគសញ្ញា។

គួរបញ្ជាក់ផងដែរថា ចន្លោះថ្ងៃទី ៧ ដល់ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២២ នៅទូទាំងពិភពលោកបានរកឃើញករណីកើតជំងឺអុតស្វានេះចំនួន ៤០៦ ហើយ ខណៈ ៨៨ កំពុងស្ថិតក្នុងករណីសង្ស័យ៕

ចែករំលែកទៅកាន់បណ្តាញសង្គម