លោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon កំពុងប្រមូលផ្តុំក្រុមអ្នកវិទ្យាសាស្ត្រកំពូលៗ ស្រាវជ្រាវធ្វើឲ្យមនុស្សមានជីវិតអមតៈ

លោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon កំពុងប្រមូលផ្តុំក្រុមអ្នកវិទ្យាសាស្ត្រកំពូល ដើម្បីជួយក្នុងក្តីសុបិន្តរបស់គាត់ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាអមតៈ។ មហាសេដ្ឋីរូបនេះកំពុងទម្លាក់ទុន ៣ពាន់លានដុល្លារ របស់គាត់ទៅក្នុងការចាប់ផ្តើមអាជីវកម្ម ប្រឆាំងភាពចាស់ដែល មានឈ្មោះថា Alto Labs ដោយមានគោលដៅស្រាវជ្រាវស្វែងរកវិធីប្រយុទ្ធជាមួយសេចក្ដីស្លាប់ និងចង់ធ្វើឱ្យមនុស្សមានជីវិតអមតៈ ។

នៅក្នុងនោះក៏មាន មហាសេដ្ឋីរុស្ស៊ី-អ៊ីស្រាអែល Yuri Milner ក៏កំពុងបោះទុនជួយអភិវឌ្ឍបច្ចេកវិទ្យាប្រឆាំងភាពចាស់ Alto Labs នេះផងផងដែរ។

គម្រោងធ្វើឱ្យមនុស្សមានជីវិតអមតៈ កំពុងតែស្ថិតនៅក្នុងការសិក្សាស្រាវជ្រាវនៅឡើយ ដូចនេះមានតែពេលវេលាទេ ដែលនឹងប្រាប់ថាតើការបណ្តាក់ទុនដែលគាំទ្រដោយមហាសេដ្ឋីនេះពិតជាអាចជួយយើងឱ្យនៅក្មេងជារៀងរហូតបានដែរឬទេ។ យ៉ាងហោចណាស់យើងនឹងរៀនថា ប្រសិនបើលុយទាំងអស់នៅក្នុងពិភពលោករួមជាមួយក្រុមអ្នកវិទ្យាសាស្ត្រកំពូលមិនអាចយកឈ្នះសេចក្តីស្លាប់បានទេ ប្រហែលជាគ្មានអ្វីនឹងកើតឡើងនោះទេ។

ចែករំលែកទៅកាន់បណ្តាញសង្គម