ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានដួលកង់ នៅពេលកំពុងជិះកង់កម្សាន្ត

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានដួលកង់ នៅពេលកំពុងជិះកង់កម្សាន្ត នៅឯសួនច្បារមួយកន្លែងស្ថិតក្បែរគេហដ្ឋានរបស់លោក ក្នុងរដ្ឋ ដេឡាវែរ (Delaware) កាលពីព្រឹកថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ។ លោក ចូ បៃដិន  បានក្រោកឈរឡើងភ្លាមៗ ក្រោយដួលកង់ ហើយលោកបាននិយាយថា លោកមិនមានរបួសអ្វីទេ ។

លោក បៃដិន បានជិះកង់កម្សាន្តជាមួយភរិយារបស់លោក គឺលោកស្រី ជៀល បៃដិន (Jill Biden) នៅឯសួនច្បារមួយកន្លែងក្បែរគេហដ្ឋានរបស់លោកក្នុងទីក្រុង រីហូតបូត ប៊ីស (Rehoboth Beach) នៃរដ្ឋ Delaware និងបានដួលនៅពេលដែលលោក មិនអាចទប់លំនឹងកង់បាន។

ចែករំលែកទៅកាន់បណ្តាញសង្គម