ពិតជាភ្ញាក់ផ្អើលទៀតហើយ! លោកយាយ Baba Vanga ពិតជាទាយត្រូវមែនសម្រាប់ឆ្នាំ២០២២

លោកយាយ Vangelia Gushterova ដែលត្រូវបានគេស្គាល់ថា Baba Vanga បានបាត់បង់ចក្ខុវិញ្ញាណរបស់លោកយាយតាំងពីអាយុ១២ឆ្នាំក្នុងប្រទេសប៊ុលហ្គារី។ លោកយាយត្រូវបានគេអះអាងថា ព្រះបានប្រទានអំណោយទានពិសេសមួយដោយលោកយាយអាចមើលឃើញអនាគត និងបានទស្សទាយរហូតដល់ឆ្នាំ៥០៧៩។

មនុស្សជាច្រើនបានជឿថា លោកយាយពិតជាមានសមត្ថភាពអាថ៍កំបាំងមិនធម្មតានេះពិតមែន មុនពេលលោកយាយបានស្លាប់ក្នុងអាយុ៨៤ឆ្នាំក្នុងឆ្នាំ១៩៩៦។

ការមើលឃើញធ្លុះអនាគតរបស់លោកយាយរួមមានទាំង សោកនាដកម្ម Chernobyl, ការសុគត់របស់ព្រះនាងម្ចាស់ Diana, ការរំលាយសហភាពសូវៀត និងច្រើនទៀត។

ក្នុងក៏មានការទស្សទាយថា ជំងឺរាតត្បាតក្នុងសកលលោកក្នុងឆ្នាំ២០២២នឹងមិនប្រសើរជាងឆ្នាំ២០២១ឡើយ។

ទំនាយ​មួយដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៀតរបស់លោកយាយបញ្ជាក់​ថា អាចម៍​ផ្កាយ​ដ៏ចម្លែកហៅ​ថា Oumuamua នឹង​ត្រូវ​បញ្ជូន​ដោយ​មនុស្ស​ភពក្រៅ​ដើម្បី​ស្វែង​រក​ជីវិត​នៅ​លើ​ផែនដី ហើយ​វា​អាច​ចាប់​អ្នក​ធ្វើជាទសករ។

ក្នុងនោះនៅឆ្នាំ២០២២ដដែល លោកយាយបានមើលឃើញការរាតត្បាតជំងឺឆ្លងមួយផ្សេងទៀត ជាជំងឺមួយដែលត្រូវបានរកឃើញក្នុងប្រទេសស៊ីបេរី នឹងចេញមកចម្លងពេញសកលលោកដោយសារការផ្លាស់ប្ដូរអាកាសធាតុ។

ហើយយើងក៏បានឃើញវាជាក់ស្ដែងកំពុងកើតឡើងផងដែរ ដោយអង្គការសុខភាពពិភពលោកបានអំពាវនាវឱ្យចាត់វិធានការបន្ទាន់នៅអឺរ៉ុបជុំវិញជំងឺអុតស្វា (Monkeypox) បន្ទាប់ពីករណីកើនឡើងបីដង ដែលជំងឺនេះធ្វើឱ្យដំបៅពេញខ្លួនដូចកើតជំងឺអេដស៍ដំណាក់កាលចុងក្រោយ និងគ្រុនក្ដៅមិនឈប់។ ពិតណាស់ ជំងឺផ្ទុះមួយផ្សេងទៀតនោះ គឺជាជំងឺអុតស្វានោះឯង៕

ចែករំលែកទៅកាន់បណ្តាញសង្គម