តេហៅស្រួលបួលមិនមក មិត្តប្រុសចិត្តស្លុយបើកឡានដឹកទំនិញខ្នាតធំទៅលេងដល់បន្ទប់ដេក

អ្នកបើករថយន្តដឹកទំនិញម្នាក់បានសារភាពថា មានចេតនាយករថយន្តដឹកទំនិញខ្នាតធំរបស់គាត់ចូលទៅក្នុងផ្ទះរបស់មិត្តស្រីរបស់គាត់ ខណៈពេលដែលកូនៗពីរនាក់នៅខាងក្នុង។

Derek Wellington បានជិះបំបុកចំនួនពីរដងចូលទៅក្នុងផ្ទះមិត្តស្រីគាត់នៅសង្កាត់ East Kilbride ទីក្រុង South Lanarkshire ដែលបណ្តាលឱ្យមនុស្សចំនួនចំនួនប្រាំពីរផ្ទះត្រូវបានជម្លៀសចេញ និងផ្ទះចំនួនពីរល្វែងត្រូវបានបំផ្លាញ។

វិក័យប័ត្រ​សម្រាប់​ការ​ខូចខាត​បាន​ឈានដល់ ៤៧៥.០០០ផោន ឬស្នើនឹង៥៧៥.៥០០ដុល្លារ។

Wellington បាន​សារភាព​កំហុស​ចំពោះ​ការ​ចោទ​ប្រកាន់​មួយ​ចំនួន​រួម​ទាំង​ការ​ប្រព្រឹត្ត​ដោយ​ពិរុទ្ធភាព និងមិនខ្វល់ពីសុវត្ថិភាពអាយុជីវិតអ្នកដទៃ។

បុរសអាយុ ៣៤ ឆ្នាំរូបនេះបាននៅក្រៅឃុំ បន្ទាប់ពីឧប្បត្តិហេតុមុនដែលគាត់បានជិះរថយន្តដឹកទំនិញបំបុកផ្ទះមិត្តស្រី Sara Cassidy ។

គាត់ត្រូវបានគេប្រាប់ឱ្យនៅឱ្យឆ្ងាយពីស្ដ្រីអាយុ ៣៣ ឆ្នាំបន្ទាប់ពីវាយក្បាលនាង អូសនាងខ្ទប់នឹងជញ្ជាំង។

ប៉ុន្តែទោះបីជាមានដីការបស់តុលាការក៏ដោយ ក៏ប្តីប្រពន្ធនេះបានបន្តទំនាក់ទំនង ហើយគាត់បានទូរស័ព្ទទៅនាងម្តងហើយម្តងទៀត នៅថ្ងៃកើតហេតុ ឡានដឹកទំនិញបំបុកផ្ទះនាងកាលពីថ្ងៃទី ៦ ខែកញ្ញាឆ្នាំមុន។

តុលាការជាន់ខ្ពស់នៅទីក្រុង Glasgow ប្រទេសស្កុតឡែនបានដឹងថា Wellington បានបើកបរទាំងកំហឹង និងស្រវឹងជោគជាំ បន្ទាប់ពីលោកស្រី Cassidy មិនព្រមជួបគាត់។

គាត់​បាន​ស្រែក​ដាក់ទូរស័ព្ទ​ទៅ​នាង​ថា “អញ​នឹងជិះឡានដឹកទំនិញទៅលេងដល់ក្នុង​បន្ទប់​របស់​នាងឯង”។

បន្ទាប់ពីការស្រែកដាក់ទូរស័ព្ទនោះហើយ Sara Cassidy បានព្យាយាមលួងលោមចិត្តគាត់ឱ្យត្រជាក់ដោយសារមានក្មេងនៅផ្ទះពីរនាក់នៅទីនោះ។ តែគាត់មិនស្ដាប់ទេ ហើយនាងក៏មានការផិតភ័យពេលឃើញគាត់ជិះឡានដឹកទំនិញខ្នាតធំនោះកាត់ផ្លូវ។

តែជាសំណាងល្អ មិនមានមនុស្សរងរបួសឡើយ និងខ្ទេចតែរថយន្ត និងផ្ទះល្វែងពីរខ្នងប៉ុណ្ណោះ៕

ចែករំលែកទៅកាន់បណ្តាញសង្គម