សោកនាដកម្មចម្លែក! ឃើញក្មេងប្រុសអាយុ៨ឆ្នាំលង់ទឹក បុរសមួយក្រុមនាំគ្នាលោតទៅជួយ ចុងក្រោយក្មេងប្រុសនៅរស់ បែរជាក្រុមបុរសនោះបាត់ខ្លួននៅក្នុងទឹកវិញ

បុរសបីនាក់បានបាត់ខ្លួន បន្ទាប់ពីពួកគេបានលោតចូលទឹកទន្លេ ដើម្បីជួយសង្រ្គោះក្មេងប្រុសអាយុប្រាំបីឆ្នាំ ដែលកំពុងលង់ទឹកក្បែរកោះ Brannan ក្នុងរដ្ឋកាលីហ្វ័រញ៉ា។

KRCA News បានរាយការណ៍ថា ក្មេងនោះនៅរស់រានមានជីវិត ប៉ុន្តែបុរសដែលបាត់ខ្លួនដែលត្រូវបានគេស្គាល់ថាជា Edwin Rivas, Edwin Perez និង Danilo Solorzano មិនទាន់ត្រូវបានរកឃើញនៅឡើយទេ។

ស្ថានីយ៍នេះបានរាយការណ៍ថា បុរសទាំងបីនាក់បាននៅទីនោះសម្រាប់ដំណើរកម្សាន្តបោះជំរុំមួយយប់នៅតំបន់កម្សាន្តកោះ Brannan នៅលើច្រាំងទន្លេដីសណ្តក្នុងសង្កាត់ Sacramento County កាលពីថ្ងៃសៅរ៍។ វា​មិន​ច្បាស់​ថា​តើ​ក្មេង​ប្រុស​នោះ​ជា​ផ្នែក​នៃ​ក្រុម​បោះ​ជំរំ​នៅ​ក្នុង​តំបន់​នោះ​ឬ​យ៉ាង​ណា​ទេ។

ក្រុម​គ្រួសារ​បាន​និយាយ​ថា ក្មេង​ប្រុស​តូច​នេះ​កំពុងស្ទួចត្រីលេង​នៅ​ពេល​ដែល​គាត់​ចាប់​ផ្ដើម​ធ្លាក់ទៅ​ក្នុង​ទឹក ហើយ​បុរស​ប្រាំ​នាក់​បាន​លោត​ចូល​ទៅ​ជួយ​សង្គ្រោះ។

សារព័ត៌មាន​បាន​រាយការណ៍​ថា មាន​តែបុរស​ពីរនាក់និង​កុមារម្នាក់​ប៉ុណ្ណោះ​បាន​យក​វា​ត្រឡប់​ទៅ​ច្រាំង​វិញ។

មន្ត្រីឧទ្យានរដ្ឋបាននិយាយថា ចរន្តទឹក និងខ្យល់ខ្លាំង មានគ្រោះថ្នាក់ខ្លាំងនៅរសៀលថ្ងៃអាទិត្យ ក្នុងអំឡុងពេលបេសកកម្មជួយសង្គ្រោះជីវិត។

Juan Cabrera ដែលជាបុរសម្នាក់ក្នុងចំណោមបុរសដែលចុះទៅជួយក្មេងបាននិយាយថា បងប្អូនជីដូនមួយរបស់គាត់នៅតែបាត់ខ្លួននៅឡើយ។

Cabrera និយាយយ៉ាងដូច្នេះថា “រឿងនេះកើតឡើងលឿនណាស់។ មនុស្សបីនាក់។ មិត្តរបស់ខ្ញុំ….ពួកយើងធ្លាប់មកទីនេះគ្រប់ពេល”។

មន្ត្រីមកពីការិយាល័យសង្កាត់ Sacramento Country, ឆ្មាំឆ្នេរសមុទ្រសហរដ្ឋអាមេរិក, នាយកដ្ឋានពន្លត់អគ្គីភ័យ Rio Vista Fire និងឧទ្យានរដ្ឋកាលីហ្វ័រញ៉ា បានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ។

ក្រុមមន្ត្រីបាននិយាយថា ចរន្តទឹកមានកម្រិតខ្លាំងពេញប្រព័ន្ធទន្លេ Sacramento San Joaquin River Delta ។

លក្ខខណ្ឌអាកាសធាតុដ៏លំបាកបានធ្វើឱ្យអ្នកស្វែងរកកាន់តែពិបាកស្វែងរកទីតាំងបុរសដែលបាត់ខ្លួន ដែលឥឡូវនេះបានក្លាយជាបេសកកម្មសង្គ្រោះ។

នៅព្រឹកថ្ងៃចន្ទ នាយកដ្ឋានពន្លត់អគ្គីភ័យ Rio Vista Fire បានបង្ហោះនៅលើ Facebook របស់ពួកគេថា “ឧប្បត្តិហេតុបានផ្លាស់ប្តូរទៅជាការសង្គ្រោះស្វែងរកហើយ ដោយសារមនុស្សចាស់បីនាក់នៅតែបាត់ខ្លួន”៕

ចែករំលែកទៅកាន់បណ្តាញសង្គម