ពូជស្វាពីងពាងប្រារព្ធខួបកំណើតលើកទី៦០ ក្លាយជាស្វាចាស់ជាងគេលើលោក ហើយមានចំណុចពិសេសមួយទៀត

ពូជស្វាពីងពាង “Spider Monkey” ដែលជាទូទៅអាចរស់បានត្រឹមអាយុ៤០ឆ្នាំ ប៉ុន្ដែស្វាមួយក្បាលនៅសួនសត្វ Zoo Boise ថ្មីៗនេះបានអបអរគំរបខួបអាយុ៦០ឆ្នាំ និងអាចក្លាយជាស្វាចាស់ជាងគេលើពិភពលោក។

ស្វាដែលមានប្រស្រីភ្នែកពណ៌ខៀវឈ្មោះថា Elvis ត្រូវបានយកមកចិញ្ចឹមនៅសួនសត្វនេះក្នុងឆ្នាំ១៩៧៣ ប៉ុន្ដែដើមឡើយវាត្រូវបានបរិច្ចាគទៅសួនសត្វ Denver Zoo ដោយមនុស្សម្នាក់។

Jeff Agosta អ្នកសម្របសម្រួលផ្នែកទីផ្សារ និងទំនាក់ទំនងសាធារណៈសម្រាប់ Friends of Zoo Boise បានប្រាប់ Idaho Statesman ថា “សត្វនេះជាសត្វមិនធម្មតា ហើយវានៅតែមានកម្លាំងស្ទាវដដែល” ។

បុគ្គលិកសួនសត្វមិនច្បាស់លើទៅលើថ្ងៃខែឆ្នាំកំណើតរបស់ Elvis ទេ ប៉ុន្តែប្រារព្ធខួបកំណើតវាជារៀងរាល់ឆ្នាំនៅថ្ងៃទី ២ ខែកក្កដា។

ថ្វីបើស្វានេះនៅតែរហ័សរហួន ប៉ុន្ដែស្វានេះក៏កំហូចដែរ ដែលវាចូលចិត្តតែស្រីប៉ុណ្ណោះ ហើយស្អប់ប្រុសជាបុគ្គលិកនៅសួនសត្វផ្ទាល់តែម្ដង។

ពូជស្វាពីងពាងនេះផងដែរត្រូវបានគេរកឃើញនៅប្រទេសម៉ិកស៊ិក ប៉ាណាម៉ា និងអេក្វាឌ័រ និងរកឃើញវានៅលើដើមឈើដែលខ្ពស់ៗប៉ុណ្ណោះ៕

ចែករំលែកទៅកាន់បណ្តាញសង្គម