ចង់បានលុយ១០ដុល្លារពេក ចូលរួមប្រកួតផឹកស្រាថ្នាំឱ្យអស់មួយដបត្រឹមតែ២នាទី មួយសន្ទុះក្រោយមកបើកលុយពីព្រះឥន្ធ

បុរសម្នាក់បានស្លាប់ បន្ទាប់ពីផឹកស្រាថ្នាំ Jaegermeister មួយដបពេញត្រឹមតែពីរនាទីដើម្បីឈ្នះលុយ១០ផោន (១២ដុល្លារ) នៅហាងលក់ស្រាមួយក្នុងប្រទេសអាហ្វ្រិកខាងត្បូង។

អ្នកស្រុកអាហ្វ្រិកដែលមិនត្រូវបានបញ្ចេញឈ្មោះ បានផឹកស្រាតម្លៃ៣៥សេនក្នុងមួយដបទាំងអស់ មុនពេលដួលទៅនឹងដី។

គាត់បានទៅហាងស្រានោះក្នុងភូមិ Mashamba ខេត្ត Limpopo និងទទួលយកការភ្នាល់ដើម្បីមើលថានរណាអាចផឹកស្រានោះលឿនជាងគេ។

អ្នកនឹងទទួលបាន ២០០រ៉ាន់ ដែលស្មើនឹង១២ដុល្លារអាមេរិក។

បន្ទាប់ពីដួលទៅនឹងដី បុរសអាយុខ្ទង់៣០ឆ្នាំត្រូវបានគេដឹកបញ្ចូនទៅមន្ទីរពេទ្យជាកន្លែងដែលគេប្រកាសថាស្លាប់៕

ចែករំលែកទៅកាន់បណ្តាញសង្គម