ប្រតិបត្តិការសង្គ្រោះកូនដំរីចេញពីរណ្ដៅក្លាយទៅជាច្របូកច្របល់ ពេលក្រុមសង្គ្រោះបាញ់ថ្នាំសន្លប់លើមេដំរី និងសន្លប់ធ្លាក់ចូលកូនរណ្ដៅនោះទៀត

លៀងធ្លាក់ខ្លាំង និងផ្លូវភក់ មិនត្រឹមតែមានគ្រោះថ្នាក់ដល់មនុស្សប៉ុណ្ណោះទេ ថែមទាំងសម្រាប់សត្វព្រៃដែលធ្វើដំណើរក្នុងព្រៃក្នុងរដូវភ្លៀងធ្លាក់ផងដែរ។ ដោយសារករណី​មួយ​បណ្ដាលឲ្យកូន​ដំរី​មួយ​ក្បាល​បាន​រអិល​ជើង​ធ្លាក់​ចូល​ក្នុងកូនរណ្ដៅទឹកខ្ពស់មួយក្នុង​ប្រទេស​ថៃ។ អ្វីៗ​បាន​ប្រែក្លាយ​រន្ធត់ផងរំភើបផង​ នៅ​ពេល​ដែល​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ព្យាយាម​ជួយ​សង្គ្រោះកូនដំរី ​ខណៈដែលមេកូនដំរី​​ដួល​សន្លប់​​។

បន្ទាប់ពីកូនដំរីអាយុ១ឆ្នាំបានធ្លាក់ចូលទៅក្នុងកូនរណ្ដៅទឹកក្នុងតំបន់ទីលានវាយកូនហ្គោល Royal Hill ឧទ្យានជាតិ Khao Yai ក្នុងខេត្ត Nakhon Nayok មេរបស់វាបានព្យាយាមអស់ពីសមត្ថភាពដើម្បីជួយកូនវាចេញពីកូនរណ្ដៅ។ ទោះជាយ៉ាងណាក៏ដោយ ភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងដីភក់រអិល បានធ្វើឱ្យការប៉ុនប៉ងមេដំរីទាំងអស់មិនបានសម្រេច។ នៅពេលដែលក្រុមអ្នកជួយសង្គ្រោះសត្វព្រៃបានទៅដល់កន្លែងកើតហេតុដើម្បីជួយទារកនោះ មេដំរីដែលមានការថប់បារម្ភបានក្លាយជាឧបសគ្គក្នុងប្រតិបត្តិការជួយសង្ក្រោះ។ អ្វីៗបានកើតឡើងនៅពេលដែលក្រុមជួយសង្គ្រោះបានប្រើថ្នាំសន្លប់បាញ់ទៅលើមេដំរី​ដែលភ័យខ្លាចនោះ ហើយមេដំរីក៏បានដួលសន្លប់ទៅក្នុងរណ្ដៅនោះផងដែរ។

វីដេអូ​បង្ហាញ​ថា​អ្នក​ជួយ​សង្គ្រោះ​កំពុង​ដុតដៃដុតជើង​គ្នា​​​ ដោយមិនមែនត្រឹមតែជួយកូនដំរីនោះទេ​​​​ ប៉ុន្តែរួមទាំងមេរដំរីផង​ដែរ។ ក្រុមអ្នកជួយសង្រ្គោះបានប្រើរថយន្តស្ទូចដែលដាក់លើឡាន ដើម្បីទាញមេវាចេញ មុនពេលមនុស្សជាច្រើនឡើងជាន់លើមេដំរី ដើម្បីធ្វើការសង្គ្រោះបេះដូង (CPR) ខណៈពេលដែលអេស្កាវ៉ាទ័រត្រូវបានគេឃើញកំពុងធ្វើសកម្មភាពបោសសំអាតផ្លូវដើម្បីជួយកូនដំរីឡើងចេញពីកូនរណ្ដៅ។

វេជ្ជបណ្ឌិត Chananya Kanchanasarak ពេទ្យសត្វដែលចូលរួមក្នុងប្រតិបត្តិការបានពន្យល់ថា “មិនអាចចូលទៅជិតកូនដំរីបានទេ ខណៈពេលដែលម្តាយនៅក្បែរនោះ យើងបានឱ្យថ្នាំសន្លប់ចំនួន ៣ គ្រាប់ដាក់មេរដំរី ប៉ុន្តែមេដំរីបានរើទៅរកកូនរបស់វា មុនពេលសន្លប់ និងបោកក្បាលទៅនឹងដី”។

ប្រតិបត្តិការសង្គ្រោះបានទទួលជោគជ័យ ហើយកូនដំរីក៏បានជួបជុំមេរបស់វាវិញ៕

ចែករំលែកទៅកាន់បណ្តាញសង្គម