រដ្ឋមន្ត្រីឥណ្ឌាម្នាក់ដួសទឹកទន្លេផឹក ដើម្បីបញ្ជាក់អ្នកស្រុកថា ទឹកទន្លេសុវត្ថិភាពក្នុងការផឹក ក្រោយមកចូលពេទ្យសង្គ្រោះបន្ទាន់

រដ្ឋមន្ត្រី​ឥណ្ឌា​ម្នាក់​ដែល​ផឹក​ទឹក​កខ្វក់​មួយ​កែវ​ពី​ទន្លេ “ពិសិដ្ឋ” ដើម្បី​បញ្ជាក់​ប្រាប់​អ្នក​ស្រុក​ថា​វា​មាន​សុវត្ថិភាព ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ឈឺ។

លោក Bhagwant Mann នាយករដ្ឋមន្រ្តីនៃរដ្ឋ Punjab ត្រូវបានបញ្ជូនតាមយន្តហោះទៅកាន់ទីក្រុង New Delhi បន្ទាប់ពីផឹកទឹកទន្លេកខ្វក់ចេញពីទន្លេ Kali Bein ។

វីដេអូដែលបង្ហាញពីលោក Mann ដួសទឹកមួយកែវ ហើយផឹកទឹកកខ្វក់នោះ បានល្បីពេញពិភពលោក។

ពីរបីថ្ងៃបន្ទាប់ពីផឹកទឹកទន្លេនោះលោក Mann ចាប់ផ្តើមត្អូញត្អែរពីការឈឺក្រពះ។

គាត់​ត្រូវ​បាន​គេ​នាំ​ទៅ​មន្ទីរពេទ្យ Apollo Indraprastha ក្នុង​ក្រុង Sarita Vihar ហើយ​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​សម្រាក​ព្យាបាល​មួយ​យប់។

ក្រុមគ្រូពេទ្យបាននិយាយថា Mann បានឆ្លងមេរោគ ហើយត្រូវបានព្យាបាលដោយក្រុមគ្រូពេទ្យចម្រុះ។

យោងតាម New Indian Express គ្រូពេទ្យបានបញ្ចប់ការធ្វើតេស្តជាច្រើនលើរដ្ឋមន្ត្រីរូបនេះ មុនពេលគាត់ចេញពីមន្ទីរពេទ្យ៕

ចែករំលែកទៅកាន់បណ្តាញសង្គម