នាយក​ដ្ឋាន​នគរបាល​ចរាចរណ៍​ និង​ សណ្ដាប់​ធ្នាប់​សាធារណៈ​ បាន​ចេញមក​បំភ្លឺ ពាក់ព័ន្ធ​នឹង​ការ​តម្រូវ​ឲ្យ​អ្នក​បេីកបរ​យានយន្ត​យកឯកសារ​ច្បាប់​ដេីម​ដាក់តាមខ្លួន​

នៅ​ព្រឹក​ថ្ងៃ​ទី​ ២​ ខែ​ សីហា​ ឆ្នាំ​ ២០២២​ នេះ​ នាយក​ដ្ឋាន​នគរបាល​ចរាចរណ៍​ និង​ សណ្ដាប់​ធ្នាប់​សាធារណៈ​ បាន​ចេញមក​បំភ្លឺ​ថា​ ៖​ អ្នកបេីកបរ​ ត្រូវ​មាន​ឯកសារ​ភ្ជាប់​ពេល​ធ្វើ​ចរាចរណ៍​ដូចខាងក្រោម​ ៖

១-​ បណ្ណបេីកបរ​ (​ ច្បាប់​ដេីម​ ហ្ស៊ីន​ )​
២-​ បណ្ណសំគាល់យានយន្ត​ (​ ច្បាប់​ចម្លង​មានការ​បញ្ជាក់​ត្រឹមត្រូវ​ “​ បញ្ជាក់​ពី​ អាជ្ញាធរ​ខណ្ឌ​ស្រុកក្រុង​ “​ )​
៣-​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ (​ ច្បាប់​ចម្លង​មានការ​បញ្ជាក់​ត្រឹមត្រូវ​ “​ បញ្ជាក់​ពី​ អាជ្ញាធរ​ខណ្ឌ​ស្រុកក្រុង​ “​ )​

ដោយឡែក​ ឯកឧត្ដម​ គង់​ វិមាន​ អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ និង​ ដឹក​ជញ្ជូន​ ក៏បាន​បំភ្លឺ​បន្ថែម​ថា​ តាម​គោលការណ៍​ច្បាប់​ អ្នក​បេីកបរ​យានយន្ត​គ្រប់​ប្រភេទ​ ត្រូវ​មាន​ឯកសារ​ច្បាប់​ដេីម​ដាក់តាមខ្លួន​ ។

ប៉ុន្តែ​ដោយ​មេីលឃេីញ​ ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទិញរថយន្ត​បង់រំលោះ​ និង​ បង​ប្អូន​ដែល​យក​បណ្ណសំគាល់យានយន្ត​ទៅដាក់​បញ្ចាំ​ ក៏ដូចជា​បុគ្គលិក​ក្រុមហ៊ុន​ដឹកជញ្ជូន​ មន្ត្រី​ជំនាញ​បាន​ស្នើសុំ​គោល​ការណ៍​សម្រេច​ជាថ្មី​ពី​ថ្នាក់​ដឹក​នាំ​ក្រសួង​សាធារណការ​ និង​ ដឹក​ជញ្ជូន​ ដេីម្បីសម្រួល​ដល់ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ដោយតម្រូវ​អោយយកតែ​ បណ្ណបេីកបរ​ ប៉ុណ្ណោះ​ជាច្បាប់​ដេីម​ ។ ដោយឡែក​ បណ្ណសំគាល់យានយន្ត​ និង​ វិញ្ញាបនបត្រ​ ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ អាច​ប្រើប្រាស់​ឯកសារ​ថតចម្លង​បាន​តែត្រូវ​មានការ​បញ្ជាក់​ពី​អាជ្ញាធរ​ក្រុង​ ខណ្ឌ​ ស្រុក​ ។

ចែករំលែកទៅកាន់បណ្តាញសង្គម