ទាំងនេះ គឺជាចំណុចខ្ពស់បំផុតរបស់ផែនដី រីឯចំណុចខ្ពស់បំផុតរបស់ប្រទេសកម្ពុជាគឺស្ថិតនៅចំណុចមួយនេះ

ភ្នំ Everest ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសនេប៉ាល និងតំបន់ទីបេ គឺជាកន្លែងខ្ពស់ជាងគេបំផុតនៅលើផែនដី។ ដោយមានកម្ពស់រហូត ៨.៨៤៨ម៉ែត្រនៅចុងកំពូលរបស់វា ភ្នំ Everest គឺជាចំណុចខ្ពស់ជាងគេក្នុងសកលលោក មានន័យថាខ្ពស់ជាងគេពីនីវ៉ូទឹកសមុទ្រ តែជាចំណុចមធ្យមពីផ្ទៃទឹកសមុទ្រដែលត្រូវបានវាស់។ តែនៅចុងកំពូលរបស់ភ្នំ Everest មិនថ្ងៃឆ្ងាយពីចំណុចកណ្ដាលរបស់ផែនដីឡើយ។

ផែនដីទាំងមូលគឺមិនមានរាងស្វែរល្អឥតខ្ចោះនោះទេ ប៉ុន្ដែវាមានរាងក្រាស់បន្តិចនៅចំណុចខ្សែអេក្វាទ័រ ដោយសារតែកម្លាំងបង្វិលពីចំណុចកណ្ដាលដែលបង្កើតឡើងដោយការបង្វិលថេររបស់ភពផែនដី។ ដោយសារតែមូលហេតុនេះ ចំណុចខ្ពស់បំផុតពីចំណុចកណ្ដាលរបស់ផែនដី គឺភ្នំ Chimborazo របស់ប្រទេសអេក្វាឌ័រ ដែលមានទីតាំងនៅមួយដឺក្រេពីភាគខាងត្បូងនៃខ្សែអេក្វាទ័រ ជាកន្លែងដែលប៉ោងធំជាងគេរបស់ផែនដី។ ចុងកំពូលរបស់ភ្នំ Chimborazo មានកម្ពស់ ៦.២៦៨ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែការប៉ោងនៃផែនដី កំពូលភ្នំ Chimborazo មានកម្ពស់ខ្ពស់ជាងកំពូលភ្នំ Everest តែ ២.០៧២ ម៉ែត្រពីចំណុចកណ្ដាលផែនដី ។ ហើយវាក៏ធ្វើឱ្យភ្នំ Chimborazo ក្លាយជាចំណុចកៀកបំផុតទៅនឹងស្រទាប់ផែនដី។

អ្នកប្រហែលជាងភ្ញាក់ផ្អើលដែលដឹងថា ភ្នំ Everest មិនមែនជាភ្នំខ្ពស់ជាងគេនៅលើផែនដី សូម្បីតែភ្នំ Chimborazo។ ភ្នំខ្ពស់ជាងគេបានទៅលើ Mauna Kea គឺជាភ្នំភ្លើងមួយនៅលើកោះ Big Island (បច្ចុប្បន្ន គឺជាកោះ Hawaii)។ ភ្នំ Mauna Kea មានដើមកំណើតយ៉ាងជ្រៅនៅក្រោមមហាសមុទ្រប៉ាស៊ីហ្វិក ហើយមានកម្ពស់ជាង ១០.២១០ ម៉ែត្រពីបាតដល់កំពូល។

រីឯប្រទេសកម្ពុជាទាំងមូលវិញមានកម្ពស់ខ្ពស់ពីនីវ៉ូទឹកសមុទ្រត្រឹមតែ ១.៨១០ម៉ែត្រ ហើយចំណុចខ្ពស់បំផុតរបស់ប្រទេសកម្ពុជា​ គឺរាជធានីភ្នំពេញ៕

ចែករំលែកទៅកាន់បណ្តាញសង្គម