បញ្ចប់តំណែងលោក ​វេង សាខុន ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ បញ្ចប់តំណែងលោក ​វេង សាខុន ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ នេះបើយោងតាមរាជក្រឹត្យ ដែលសារ ព័ត៌មានជាតិ KhmerToday ទទួលបាននៅល្ងាច ថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២២ នេះ ។

បន្ថែមពីនេះ រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេច ចាត់តាំង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុន្នីរ័ត្ន ជារដ្ឋមន្ត្រីក្រសួងកសិកម្ម បន្ថែមលើមុខងារបច្ចុប្បន្ន រហូតដល់មានការតែងតាំងជាផ្លូវការនូវរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

ចែករំលែកទៅកាន់បណ្តាញសង្គម