ផលិតផលលាបលើមុខសោះ ហេតុអ្វីខូចក្រលៀន ឬ សុខភាព?

នៅពីក្រោមស្បែកមុខគឺមានសសៃឈាមជាច្រើន ហើយសសៃឈាមទាំងនោះគឺមានតំណរភ្ជាប់គ្នាជាមួយសសៃឈាមជាច្រើនទៀតនៃរាងកាយមនុស្សយើង។ ផលិតផលលាបមុខដែលយើងលាបក៏វាជ្រាបចូលទៅក្នុងសសៃឈាម ហើយវាក៏រត់ទៅសព្វសារពាង្គាកាយរបស់យើងដូចគ្នា។

ដូច្នេះហើយទើបពេទ្យ ឬ អ្នកជំនាញផ្នែក Skincare ហាមមិនអោយប្រើលេលាយ ម្សៅលាយ ឬផលិតផលគ្មានប្រភពច្បាស់លាស់ដែលមានសារធាតុគីមី បារត ធ្វើអោយប៉ះពាល់ដល់រាងកាយ និងសុខភាព… សារធាតុទាំងនោះមិនប៉ះពាល់សុខភាពភ្លាមៗទេ តែនៅក្នុងរយៈពេលយូរ វានឹងប៉ះពាល់រាងកាយ និងសុខភាពរបស់យើង។
សូមជ្រើសរើសផលិតផលមានប្រភពច្បាស់លាស់ ស្តងដារត្រឹមត្រូវ មុននឹងយកមកប្រើ បើស្រលាញ់សុខភាព-ស្បែក។

ចែករំលែកទៅកាន់បណ្តាញសង្គម